• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិក

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសប្តាហ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៣ នាល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅទីក្រុង San Francisco ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
លោកប្រធានរដ្ឋបានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំ និងកម្មាភិបាលស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិក (រូបថត៖ VOV)

ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋលោក Vo Van Thuong បានចាត់ទុកថា នាពេលថ្មីៗនេះ សកម្មភាពកិច្ចការបរទេសរបស់វៀតណាមប្រព្រឹត្តទៅយ៉ាងរស់រវើកនិងមានប្រសិទ្ធភាព លើកកំពស់តួនាទីឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ រួមចំណែក​យ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ។ សមិទ្ធិផលទាំងនោះមានការរួមវិភាគទានសំខាន់ៗពីវិស័យការទូត ក្នុងនោះមានស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកផងដែរ។ ដោយសង្កត់ធ្ងន់លើការតភ្ជាប់រវាងធុរកិច្ចនិងមូលដ្ឋានដែលជាកត្តារួមចំណែកដល់ការសម្រេចបានរាល់ការប្តេជ្ញាចិត្ត ប្រធានរដ្ឋលោក Vo Van Thuong បានមានប្រសាសន៍ថា៖

“ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-អាមេរិកទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាំមកនូវឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ ផលិតកម្ម និងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញគុណភាពខ្ពស់។ យ៉ាងណាមិញ ពីការប្តេជ្ញាចិត្តទៅដល់ការអនុវត្តជាក់ស្តែង គឺត្រូវឆ្លងកាត់ដំណើរការមួយដែរ។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋសង្ឃឹមថា ស្ថានទូត និងស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលឆាប់ៗនេះ”។

លោកប្រធានរដ្ឋ និងលោកជំទាវភរិយាបានអញ្ជើ់ញថតរូបជាមួយប្រតិភូដែលចូលរួមក្នុងពិធី (រូបថត៖ VOV)

ប្រធានរដ្ឋ Vo Van Thuong បានស្នើថា គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បន្តពង្រីកទំនាក់ទំនងរបស់វៀតណាមជាមួយសហគមន៍អន្តរជាតិ ពង្រឹងការបង្កើតដៃគូសហប្រតិបត្តិការ និងលើកកំពស់គោលជំហរ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម។ លោកប្រធានរដ្ឋក៏បានស្នើឲ្យអគ្គកុងស៊ុលជម្រុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាម និងមូលដ្ឋានអាមេរិក ជម្រុញអាណិកជនវៀតណាម មកបណ្តាក់ទុននៅស្រុកកំណើត។  សម្រាប់កិច្ចការជនវៀតណាមនៅអាមេរិក ត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងផ្លាស់ប្តូរមតិដើម្បីឱ្យប្រជាជនវៀតណាមនៅអាមេរិកយល់ច្បាស់ និងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម និងបញ្ហាសុខដុមរមនាជាតិនៅ វៀតណាម នាពេលបច្ចុប្បន្ន ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងភរិយា បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ជប៉ុនដោយជោគជ័យ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងភរិយា បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ជប៉ុនដោយជោគជ័យ

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងតូក្យូ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ជប៉ុនដោយជោគជ័យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

Top