• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការបញ្ជាណែនាំធ្វើកំណែទម្រង់យុត្តិធម៌មជ្ឈិម


 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ 

នាថ្ងៃទី១៦ ខែមិថុនា ​ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋ​​​វៀត​ណាម​ លោក Tran Dai Quang ប្រធាន​គណៈកម្មការ​បណ្ជាណែនាំធ្វើ​កំណែទម្រង់យុត្តិធម៌​មជ្ឈិម បានញ្ជើញជាអធិបតីសម័យ​ប្រជុំលើក ទី​៥នៃគណៈកម្មការ​បញ្ជាណែនាំកែទម្រង់​យុត្តិធម៌មជ្ឈិម (គណៈក​ម្ម ការបញ្ជាណែនាំ)។ 
 
អញ្ជើញថ្លែងមតិ​សន្និដ្ឋានសម័យប្រជុំនេះ ប្រ​ធានរដ្ឋលោក Tran Dai Quang បានចាត់ទុក​ថា ត្រូវកំណត់​ច្បាស់​គោល​ដៅនៃ​ការផ្លាស់ប្តូរការងារអនុវ​ត្តច្បាប់​ព្រហ្មទណ្ឌ គឺសុក្រិដ្ឋគោលនយោបាយ ​ច្បាប់ លើកកម្ពស់​សមត្ថភាព​ ប្រសិទ្ធភាពការប្រ​តិបត្តិ ធានាសិទ្ធម​នុស្ស សិទ្ធិពល​រដ្ឋនិង​សិទ្ធិផល​ប្រយោជន៍​ស្របច្បាប់​របស់​ស្ថាប័ន​ អង្គការ​ បុគ្គល តាមការកំណត់​របស់រដ្ឋធម្មនុញ្ញនិ​ងច្បាប់​។
 
ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើថា ការ​ផ្លាស់ប្តូរកិច្ចការប្រតិបត្តិច្បាប់ព្រហ្មទណ្ឌនា​ពេលខាងមុខ ត្រូវកំណ​ត់ច្បាស់​នូវ​ទិសដៅ ភារកិច្ច ដំណោះស្រា​យផ្លាស់ប្តូរថ្មីនិងដំណើរការ​ ភារកិច្ច​អនុវត្តន៍​សម្រាប់​វិស័យ​នីមួយ​ៗ​៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀតណាម​
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top