• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang៖ “ពង្រីកយ៉ាងខ្លាំងនូវស្មារតីស្នេហាជាតិ អភិវឌ្ឍន៍ប្រទេសជាតិដោយចីរភាព"


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

“ប្រទេសជាតិនៅ​តែជួបការលំបាកជាច្រើន​ ប៉ុន្តែដោយសមិទ្ធិផល​ដ៏ធំធេង ដែលយើងទទួលបាន​គឺឋានៈ កម្លាំង​និង​កិត្យានុភាពរបស់ប្រទេសជាតិកាន់តែត្រូ​វ បា​នលើកកំពស់ពីមួយថ្ងៃទៅមួ​យថ្ងៃ បង្កើតឡើង​បុព្វបទ​សំខាន់ៗ​ ដើម្បីបន្ត អនុវត្តន៍​ប្រកប​ដោយ​ជោគជ័យ​នូវគោល​ដៅនិង​ភារកិច្ច​នានា​ដែល​មហា​សន្និបាត​លើកទី១២​ របស់​បក្សបាន​ដាក់​ចេញ”​។
 
នេះជាការចែករំលែករបស់ប្រធានរដ្ឋ ​វៀតណាមលោក​ Tran Dai Quang ក្នុងការ​ឆ្លើយ​សម្ភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន​វិទ្យុសម្លេង​វៀតណាម ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មីប្រពៃណី​២០១៨។
 
​ប្រធានរដ្ឋលោក T​ran Dai Quang ឲ្យដឹងថា នេះ​ជាលើកដំបូងក្រោយ​រយៈ ​ពេលច្រើន​ឆ្នាំ ដែល​ប្រទេស​ជាតិ​បាន​សំរេច​យ៉ាង​គ្រប់គ្រាន់ និងហួសពីផែនការនូវ គោលដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​កិច្ច​ទាំង​១៣ ដែលរដ្ឋ​សភា​បាន​ដាក់​ចេ​ញ​។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរ​ភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើ​ន GDP ទទួល បាន៦,​៨១% ទំហំការ​នាំចេញនាំ​ចូល​ទទួលបាន​៤២៥ពាន់លានដុល្លាអាមេរិក ដែ​លជាកម្រិតខ្ពស់បំផុតតាំងពីមុ​នមក ការ​ទាក់​ទាញ​ដើមទុនផ្ទាល់ពីបរទេស​ ទទួលបាន៣៥,៨​ពាន់លានដុល្លាអាមេរិក​ ដែលជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ១០ឆ្នាំកន្លងទៅ​។ លោកប្រធានរដ្ឋក៏សង្កត់ធ្ងន់​ថា ឆ្នាំ២០១៧ ជាការ​គូ​សសញ្ញា ពិសេស​ក្នុង​ប្រវត្តិ​សាស្ត្រផ្នែក​ការទូត​វៀត​ណាម។

នោះគឺ​ជោគជ័យដ៏ត្រចះត្រចង់ នៃឆ្នាំ APEC វៀតណាម២០១៧និងកិច្ច​ប្រជុំកំពូល APEC លើកទី២៥ ដែល​ វៀត​ណាម​ជាប្រទេសម្ចាស់ផ្ទះ។ ប្រ​ធានរដ្ឋលោក Tran Dai Quang បានសង្កត់ ​ធ្ងន់ថែមទៀត​ថា៖
 
“សប្ដាហ៍កិច្ច​ប្រជុំកំពូល APEC លើកទី២៥ បាននាំវៀតណា​មក្លាយទៅជា ចំណុចលេចធ្លោគួរឲ្យយក​ចិត្តទក់​ដាក់​​របស់​ពិភព​លោកទាំងមូល។ ការ​ចូលរួម យ៉ាងគ្រប់គ្រាន់របស់ថ្នាក់ដឹកនាំខឿ​នសេដ្ឋកិច្ច​ជាសមាជិក​ APEC​ ទាំងអស់ និង ថ្នាក់ដឹកនាំប្រទេសជាភ្ញៀវកិត្តិយសទាំង៣រួមមាន កម្ពុជា ឡាវនិងមីយ៉ាន់ម៉ានោះ បាន​សរ​ឲ្យឃើញ​នូវតួ​នាទីយុទ្ធសាស្ត្ររបស់​វៀតណាម ក្នុងតំបន់។ ថ្នាក់ដឹកនាំ ខឿន​សេដ្ឋកិច្ចជាសមាជិក​ APEC ទាំង​អស់​សុទ្ធ​តែវាយតំលៃខ្ពស់ចំពោះតួនាទីជា​ ម្ចាស់ផ្ទះរបស់វៀតណាម​ ក្នុងការផ្ដួចផ្ដើមគំនិតថ្មីថ្មោ​ង​ជា​ច្រើន ដើម្បី​ជួយ APEC ទទួលបានការមូលមតិឯ​កច្ឆន្ទលើបញ្ហាជាច្រើននិងឆ្ពោះទៅ​ការ​កសាង​អនាគតរួម។ រាល់​លទ្ធ​ផល​ដែលទទួល​បានក្នុងឆ្នាំ APEC ២០១៧ កន្លងទៅ នឹង​បង្កើត កម្លាំងចលករដើម្បី​វៀតណាម​បន្ត​អនុវត្ត៍​ភារ​កិច្ច​ដ៏ធំ​ធេងក្នុងប៉ុន្មានឆ្នាំខាងមុខ​នេះ ក្នុងនោះមាន​ការឈរ​ឈ្មោះ​ជាសមាជិកមិន​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​​អ.ស.ប​អាណត្តិ​ ២០២០-២០២១និងប្រធានអាស៊ាន២​០២០”​។
 
ប្រធានរដ្ឋលោក T​ran Dai Quang វាយតំលៃថា ​ឆ្នាំ២០១៨​ជាឆ្នាំគន្លឹះនៃ​ ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមកិច្ច​រយៈពេល​៥ឆ្នាំពី​ឆ្នាំ២០១៦ដល់ឆ្នាំ២០​២០។ ស្ថានភាពនៅក្នុងនិងក្រៅ​ប្រទេសមាន​ទាំងឱកាស ភាពងាយ​ស្រួល​ផង​ និ​ងការ លំបាកសាកល្បងទៀត​ផង។​ ក្នុងកាលៈទេសៈនោះ ​វៀតណាម​ត្រូវពង្រីកយ៉ាង​ ខ្លាំងក្លានូវ​ស្មារតី​សាមគ្គី​ ឆ័ន្ទៈខ្លួន​ទីពឹងខ្លួន ឆ្លៀតយកឱកាស ជំនះពុះពា​រលើការ សាកល្បងដើម្បីបន្តឈាន​ឡើង៕

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

គិតត្រឹមដំណាច់ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម សម្រេចបាន ៨,៨ លាននាក់ (លើសពីគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទាំងមូល គឺ ៨ លាននាក់) ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកសម្រេចបានប្រមាណ ៩៣ លាន នាក់។

Top