• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

បន្តកម្មវិធីការងារនៅបណ្តាខេត្តភាគខាងត្បូង នាព្រឹកថ្ងៃទី១៦ ខែមករា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋាននិងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។ រូបថត៖VOV

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកប្រធានរដ្ឋ លឿង គឿង បានចាត់ទុកថា ឆ្នាំ ២០២៥ គឺជាឆ្នាំដែលមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសជាតិ ជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយធំៗជាច្រើន; ឆ្នាំនៃ “ការពន្លឿន ទម្លុះទម្លាយ និងឈានដល់ទីបញ្ចប់” ខិតខំសម្រេចបាននិងលើសពីគោលដៅដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី១៣ នាំប្រទេសជាតិ ឈានទៅរកយុគសម័យថ្មី។ លោកប្រធានរដ្ឋបានស្នើដល់បញ្ជាការដ្ឋានយោធភូមិភាគទី៩ កុំឲ្យមានភាពអសកម្ម ឬភ្ញាក់ផ្អើលក្នុងគ្រប់ករណីទាំងអស់; បំពេញឲ្យបានល្អនូវមុខងារ និងភារកិច្ចរបស់កងទ័ពប្រយុទ្ធ កងទ័ពការងារ និងកងទ័ពបង្កបង្កើនផល។

មុននោះ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅអុជធូបនិងដាក់កម្រងផ្កានៅស្តូបរំឮកវិញ្ញាណក្ខណ្ឌប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី Pham Hung និងស្តូបរំឮកវិញ្ញាណក្ខណ្ឌលោកនាយករដ្ឋមន្ត្រី Vo Van Kiet នៅខេត្ត Vinh Long ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top