• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទទួលជួបអនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង (Luong Cuong) បានអញ្ជើញទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន លោកឧត្តមសេនីយ៍ឯក Zhang Youxia ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទួលជួបអនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន លោក Zhang Youxia (រូបថត៖ Lâm Khánh/TTXVN)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿង បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ដោយវាយតម្លៃថា នាពេលកន្លងមកនេះ ទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរបន្តមានការវិវឌ្ឍន៍ថ្មី និងប្រកបដោយប្រសិទ្ធភាព  ប្រធានរដ្ឋ លោក លឿង គឿង បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តជំរុញនិងធ្វើឲ្យកាន់ តែស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; រក្សាបាននូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកប ដោយប្រសិទ្ធភាព។

រីឯខ្លួនវិញ លោកឧត្តមសេនីយឯក Zhang Youxia បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះ សំដៅអនុវត្តន៍ការយល់ឃើញរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរលើវិស័យការពារជាតិ  សន្តិសុខឲ្យកាន់តែស៊ីជម្រៅឥតឈប់ឈរ។ ដោយចាត់ទុកថា ឆ្នាំ ២០២៥ គឺជាឆ្នាំដែលវៀតណាមប្រារព្ធខួបលើកទី ៨០ នៃការបង្កើតប្រទេសជាតិនិងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការ ទូតរវាងវៀតណាម និងចិន  លោកឧត្តមសេនីយឯក Zhang Youxia បានអះអាងថា ភាគីទាំងពីរនឹងបន្តប្រកាន់ខ្ជាប់នូវមាគ៌ាដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរបានកំណត់។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅកសាងសហគមន៍ចែក រំលែកអនាគតប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមលោក សុនសៃ ស៊ីផាន់ដូន និងបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី បី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦។

Top