• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមដឹកនាំការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមដឹកនាំការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បានបើកកិច្ចប្រជុំលើកទី ១ ឆ្នាំ ២០២៥ ដើម្បីវាយតម្លៃលទ្ធផលការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុង រយៈពេលថ្មីៗនេះ។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញដឹកនាំសម័យប្រជុំដំបូងនៃឆ្នាំ ២០២៥ របស់គណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ (រូបថត៖ Lam Khanh/TTXVN)

កិច្ចការសំខាន់ៗសម្រាប់ឆ្នាំ២០២៥ កម្មវិធីការងារឆ្នាំ ២០២៥ និង បទប្បញ្ញត្តិ ការងាររបស់គណៈកម្មាធិការដឹកនាំ ផ្តល់យោបល់លើខ្លឹមសារមួយចំនួនទាក់ទងនឹងការពិនិត្យឡើងវិញ និងវាយតម្លៃច្បាប់ពាក់ព័ន្ធនឹងទោសប្រហារជីវិត និងការអនុវត្តទោសប្រហារជីវិត។ ប្រធានរដ្ឋលោក លឿង គឿង ប្រធានគណៈកម្មាធិការដឹកនាំបានដឹកនាំកិច្ចប្រជុំ។

ក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋ លោក លឿង គឿង បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំដែលប្រទេសជាតិប្រព្រឹត្តទៅ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូច្នេះ ចាំបាច់ត្រូវមានសកម្មភាព ជាច្រើនទាក់ទងនឹងការអនុវត្តគោលនយោបាយមនុស្សធម៌ និងការលើកលែងទោស   ដើម្បីបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវគោលនយោបាយមនុស្សធម៌ និងគោនយោបាយសណ្តោសប្រណីរបស់បក្ស និងរដ្ឋ។

អញ្ជើញផ្តល់មតិលើបញ្ហាមួយចំនួនទាក់ទងនឹងការកាត់ទោសប្រហារជីវិត និងការអនុវត្ត ទោសប្រហារជីវិត លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃថា មតិក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគឺឯកភាពជាមូលដ្ឋានជាមួយនឹងដំណោះស្រាយដើម្បីសុក្រិតច្បាប់ និងលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទាក់ទងនឹងទោសប្រហារជីវិត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top