• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបធ្វើការជាមួយខុទ្ទកាល័យប្រធានរដ្ឋ ស្តីពីការងារតុលាការ

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង និងអនុប្រធានរដ្ឋ លោកស្រី វ៉ូ ធិ អាញ សួន បានអញ្ជើញជួបធ្វើការជាមួយខុទ្ទការល័យប្រធានរដ្ឋស្ដីពីការអនុវត្តការងារតុលាការឆ្នាំនេះ។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿងបានលើកច្បាស់ថា នាពេលខាងមុខ សកម្មភាពកំណែទម្រង់ប្រព័ន្ធតុលាការ ត្រូវបន្តជំរុញការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី; ខិតខំកសាងប្រព័ន្ធតុលាការប្រកបដោយវិជ្ជាជីវៈ ទំនើប យុត្តិធម៌ ម៉ឺងម៉ាត់ ស្មោះត្រង់ បម្រើជាតិមាតុភូមិនិងប្រជាជន ...។ អំពីការងារត្រៀមរៀបចំកិច្ចប្រជុំលើកទី ១ ឆ្នាំ ២០២៥ នៃគណៈកម្មាធិការមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការកែទម្រង់ប្រព័ន្ធតុលាការត្រូវតែអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ធានាស្ថិរភាពនិងឯកភាពរវាងគោលនយោបាយច្បាប់ រួមចំណែកលើកកំពស់សកម្មភាពរបស់តុលាការ និងសកម្មភាពនីតិរដ្ឋប្រកបដោយប្រសិទ្ធ ភាព។

ទាក់ទិននឹងការលើកលែងទោស លោកប្រធានរដ្ឋបានអះអាងថា នេះជាភារកិច្ចសំខាន់ដែលបានអនុវត្តក្នុងថ្ងៃបុណ្យធំៗក្នុងឆ្នាំនេះ បន្តបង្ហាញនូវគោលនយោបាយសណ្តោសប្រណី និងប្រពៃណីមនុស្សធម៌របស់ប្រជាជន វៀតណាមចំពោះឧក្រិដ្ឋជន។ ឈរលើមូលដ្ឋាននោះ លោកប្រធានរដ្ឋបានស្នើឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តឱ្យបានដិតដល់  បើកចំហរ តម្លាភាព ធានាបាននូវការអនុវត្តនីតិវិធីច្បាប់ បង្កើតការជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ ចំពោះគោលនយោបាយសន្តោសប្រណីទោសរបស់រដ្ឋ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top