• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue


 លោក Tran Thanh Man  អញ្ជើញទៅសួរសុខទុក្ខនិងជូន ពរព្រះតេជគុណ Thich Duc Thanh
 

 នាព្រឹកថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០១៩ ប្រធានគណៈ កម្មាធិការជម្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងក្រុមការងារ បានទៅសួរសុខទុក្ខនិងជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue។
 
ក្នុងឱកាស​ពិធីបុណ្យវិសាខបូជា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Tran Thanh Man និង​ក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខនិងជូន ពរព្រះតេជគុណ Thich Duc Thanh ប្រធាន​ក្រុម​ប្រឹក្សា​ភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ខេត្ត Thua Thien Hue និងជាចៅអធិការវត្ត Bao Quoc រួមទាំង​ព្រះសង្ឃ​ សាសនិកនៅវត្ត Bao Quoc ឃុំ Duc ទីក្រុង Hue ខេត្ត Thua Thien Hue។
 
នៅទីនេះ លោក​ Tran Thanh Man បានអញ្ជើញជូន​ពរព្រះ​សង្ឃនិង​សាសនិក​ទាំង​អស់​ទទួល​រដូវកាល​នៃពិធី​បុណ្យ​វិសាខ​បូជាប្រកបដោយភាពសប្បាយរីករាយនិងសុភមង្គល។ ទន្ទឹមនឹងនោះដែរលោកសង្ឃឹមថា ក្នុងពេល​ខាងមុខ សមាគមព្រះពុទ្ធសាសនាខេត្ត Thua Thien Hue នឹងបន្តលើក​កម្ពស់​ផែន​មហា​សាមគ្គី​ភាព​ជាតិ​ទាំង​មូលដើម្បីអនុវត្តចលនាប្រជាជនរួមគ្នាកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​លោកបានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្ត ផ្តោតការយកចិត្តទុក ដាក់ដល់សាសនា យកចិត្ត​ទុកដាក់​លើការស្ដារនិងជួសជុលទីសក្ការៈបូជាដើម្បីអនុវត្តជំនឿសាសនានិងសកម្មភាពសាសនា នានាផងដែរ។
 
នៅព្រឹកថ្ងៃដ​ដែល គណៈប្រតិភូរបស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមបានអញ្ជើញ​ទៅទស្សនា​និង​ចែក​អំណោយជា ផ្ទះមហាសាមគ្គីភាព ចំនួន ៣ ខ្នង ដែលមានតម្លៃ ៤០ លានដុង ១ខ្នង សម្រាប់គ្រួ​សារ​ក្រីក្រ​ ចំនួន៣ នៅទីរួមស្រុក Huong Thuy ខេត្ត Thua Thien Hue ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top