• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានក្រុមប្រឹក្សាជាតិស្វីស បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ចំណុចស្នូលក្នុង គោលនយោបាយកិច្ចការបរទេសរបស់ស្វីសគឺជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដំណើរទស្សនកិច្ចលើកនេះរបស់គណៈ ប្រតិភូ គឺសំដៅបន្តអះអាងនិងអនុវត្តន៍គោលនយោបាយនោះ។

ចំណុចស្នូលក្នុង គោលនយោបាយកិច្ចការបរទេសរបស់ស្វីសគឺជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដំណើរទស្សនកិច្ចលើកនេះរបស់គណៈ ប្រតិភូ គឺសំដៅបន្តអះអាងនិងអនុវត្តន៍គោលនយោបាយនោះ។

លោក Pham Minh Chinh ជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas។ រូបថត៖ Dương Giang-TTXVN
នាយប់ថ្ងៃទី ៣០ មិថុនា ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas និងគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិស្វីសបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានក្រុមប្រឹក្សាជាតិស្វីស លោក Martin Candinas បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue; ជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋលោក Vo Van Thuong; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
ក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំវៀតណាមបានស្វាគមន៍លោកប្រធាន Martin Candinas និងគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិស្វីស មកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ស្វីសចំពោះទំនាក់ ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និយាយដោយឡែក។
ចំណែកលោក Martin Candinas បានបញ្ជាក់ថា លោកនឹងបន្តខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា ចំណុចស្នូលក្នុង គោលនយោបាយកិច្ចការបរទេសរបស់ស្វីសគឺជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដំណើរទស្សនកិច្ចលើកនេះរបស់គណៈ ប្រតិភូ គឺសំដៅបន្តអះអាងនិងអនុវត្តន៍គោលនយោបាយនោះ៕

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top