• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសអាស៊ានអះអាងលើការឯកភាពអំពីបញ្ហាមីយ៉ាន់ម៉ា

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្ត គោលការណ៍ចំនួន ៥ ចំណុច របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហា មីយ៉ាន់ម៉ា ហើយថ្នាក់ដឹកនាំទាំងពីររូបបាននិយាយថា ការសម្រេចចិត្តកម្រិតខ្ពស់របស់អាស៊ាននេះ គួរតែទទួលបានការគោរពដោយភាគីទាំងអស់។

ជំនួបកំពូលចង្អៀតរួម  ឥណ្ឌូនេស៊ី-សិង្ហបុរី (ប្រភព៖ លេខាធិការដ្ឋានប្រធានាធិបតីឥណ្ឌូនេស៊ី)

ជំនួបកំពូលចង្អៀតរួម  ឥណ្ឌូនេស៊ី-សិង្ហបុរី (ប្រភព៖ លេខាធិការដ្ឋានប្រធានាធិបតីឥណ្ឌូនេស៊ី


ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយសន្និសីទចង្អៀតនាថ្ងៃទី ២៥ មករា ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានឯកភាពថា ភាគីពាក់ព័ន្ធទាំងអស់គួរតែផ្តល់អាទិភាពដល់សន្តិសុខនិងសុខុមាលភាពរបស់ប្រជាជនមីយ៉ាន់ម៉ា ក្នុងដំណើរការដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ ព្រមទាំងលើកច្បាស់ថា ការបើកចំណាយប្រាក់សម្រាប់ផ្តល់ជំនួយមនុស្សធម៌គួរតែត្រូវបានលើកទឹកចិត្តនិងផ្តល់ដោយគ្មានការរើសអើង។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្ត គោលការណ៍ចំនួន ៥ ចំណុច របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាមីយ៉ាន់ម៉ា ហើយថ្នាក់ដឹកនាំទាំងពីររូបបាននិយាយថា ការសម្រេចចិត្តកម្រិតខ្ពស់របស់អាស៊ាននេះ គួរតែទទួលបានការគោរពដោយភាគីទាំងអស់។

បញ្ហាមីយ៉ាន់ម៉ាក៏ជាប្រធានបទសំខាន់មួយដែលត្រូវបាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រទេសកាន់ដំណែងប្រធានអាស៊ានឆ្នាំ ២០២២ លើកមកពិភាក្សាដោយក្នុងជំនួប នៅថ្ងៃទី ២៥ ខែមករា។ ក្នុងអំឡុងកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Ismail បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបន្ថយភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងបញ្ចប់អំពើហិង្សា; មានកិច្ចសន្ទនានយោបាយរួមមានភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន មីយ៉ាន់ម៉ា។ មេដឹកនាំម៉ាឡេស៊ីបានបញ្ជាក់ពីជំហររបស់ប្រទេសខ្លួន ចំពោះតម្រូវការបេសកជនពិសេសរបស់ប្រធានអាស៊ានស្តីពីប្រទេសមីយ៉ាន់ម៉ា ហើយថា បេសកជនពិសេសគួរតែត្រូវបានអនុញ្ញាតឱ្យចូលទៅជិតគ្រប់ភាគីពាក់ព័ន្ធក្នុងគោល បំណងស្វែងរកដំណោះស្រាយសន្តិភាព ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ ទាក់ទិននឹងការសម្រេចចិត្តរបស់អាស៊ានក្នុងការអញ្ជើញតំណាងនៅក្រៅនយោបាយរបស់មីយ៉ាន់ម៉ាមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះ នាយករដ្ឋមន្ត្រី Yaakob បានសង្កត់ធ្ងន់ថា ជំហររបស់ម៉ាឡេស៊ីលើបញ្ហានេះនៅតែមិនផ្លាស់ប្តូរ លុះត្រាតែមានវឌ្ឍនភាពពិតប្រាកដ និងមានការប្រតិបត្តិពេញលេញ គោលការណ៍ ៥ ចំណុច៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top