• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសរុស្ស៊ីអំពាវនាវដល់ប្រទេសអឺរ៉ុបនានាបញ្ចុះបញ្ចូលអាមេរិកឲ្យរក្សា INF

នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨  រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុបគប្បីជះឥទ្ធិពលដល់អាមេរិក ដើម្បីការពារសន្ធិសញ្ញាកងកម្លាំងនុយគ្លេអ៊ែររយៈចំងាយមធ្យម (INF) ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ស្តាំ) និងអគ្គលេខាធិការ OSCE
លោក Thomas Greminger ។ (រូបថត AFP / TTXVN)

ថ្លែងមតិ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាសមាជិកអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប   (OSCE) លើកទី ២៥ នៅទីក្រុង Milan ប្រទេសអ៊ីតាលីនោះ លោក Sergei Lavrov បានសង្កត់ធ្ងន់ថារុស្ស៊ីមានជំនឿថាអាមេរិកមានបំណងចង់បំផ្លាញសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START-3) តាមរយៈការដកខ្លួនចេញពី INF ដែលបានចុះហត្ថលេខាកាលពីសម័យសង្គ្រាមត្រជាក់។

យោងតាមមន្ត្រីការទូតរុស្ស៊ីរូបនេះថា សមាភាគីនានាបស់លោកក្នុងនោះមានរដ្ឋមន្ត្រីការបរទេសអាលឺម៉ង់ លោក Heiko Maas បានសម្តែងការព្រួយបារម្ភចំពោះការដែលអាមេរិកដកខ្លួនចេញពី INF ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top