• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសនិងតំបន់​ដែនដី​ចំនួន​៣០​ ​ចូលរួម​ការតាំង​ពិព័រណ៌ Vietnam Medi-Pharm ២០២៤​

“ការតាំងពិព័រណ៍អន្តរជាតិផ្នែកវេជ្ជសាស្ត្រវៀតណាមលើកទី៣១- VIETNAM MEDI-PHARM ២០២៤” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានក្រុមហ៊ុនភាគហ៊ុននាំចេញនាំចូលវេជ្ជសាស្ត្រវៀតណាម (VIMEDIMEX VN) និងក្រុមហ៊ុនភាគហ៊ុនតាំងពិព៍រណ៌និងផ្សព្វផ្សាយវៀតណា (VIETFAIR) សហការរៀបចំឡើង។
ប្រទេសនិងតំបន់​ដែនដី​ចំនួន​៣០​ ​ចូលរួម​ការតាំង​ពិព័រណ៌ Vietnam Medi-Pharm ២០២៤​ - ảnh 1រូបថតផ្តល់ដោយគណៈរៀបចំ VIETNAM MEDI-PHARM ២០២៤

VIETNAM MEDI-PHARM ២០២៤  មានស្តង់ជាង ៥០០។ អង្គភាពចំនួន ៣៥០ នឹងឧទ្ទេសនាមផលិតផល និងសេវាកម្មទំនើបបំផុតរបស់សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឈានមុខគេក្នុងវិស័យវេជ្ជសាស្ត្រ មកពីប្រទេសនិងតំបន់ដែនដីជាង៣០។ ពិព័រណ៍ឆ្នាំនេះនឹងពង្រីកវិស័យតាំងបង្ហាញអំពីប្រធានបទវេជ្ជសាស្ត្រឆ្លាតវៃ ឧបករណ៍ពិសោធន៍និងវិភាគនៅវៀតណាម ម៉ាស៊ីននិងបច្ចេកវិទ្យាផលិតឱសថនៅវៀតណាម។ ក្នុងអំឡុងពេលប្រព្រឹត្តទៅពិព័រណ៍នេះ ក៏មានកម្មវិធីតភ្ជាប់ពាណិជ្ជកម្មរវាងធុរកិច្ចក្នុងស្រុក និងបរទេស វេទិកា សន្និសីទ និងសិក្ខាសាលាក្នុងវិស័យវេជ្ជសាស្ត្រផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top