• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសទាំងអស់សុទ្ធតែមានកាតព្វកិច្ចគោរពតាមគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមាន មូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពទៅលើប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដោយ ស្របតាមច្បាប់អន្តរជាតិ។ 

អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang។


កាលពីថ្ងៃទី១៤ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងតាមរយៈគណនី Twitter ថា សិទ្ធិពាក់ព័ន្ធនានា របស់ចិននៅសមុទ្រខាងកើតត្រូវបានបង្កើតឡើងក្នុងអំឡុងប្រវត្តិសាស្ត្រ ដោយសារសកម្មភាពរបស់ ចិននៅក្នុងតំបន់នេះបានកើតឡើង២០០០ឆ្នាំ មុនរួចហើយ។ នៅចំពោះមុខការថ្លែងនេះ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយនារសៀលថ្ងៃទី១៦ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពទៅលើប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ។ វៀតណាមចាត់ទុកថា ប្រទេសទាំងអស់សុទ្ធតែ មានកាតព្វកិច្ចគោរពតាមគោលការណ៍ជាសារវ័ន្តនានានៃច្បាប់អន្តរជាតិ។

និយាយដល់ការទទួលខុសត្រូវរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

“ការរក្សាតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាពនិងការ អភិវឌ្ឍ មិនត្រឹមតែជាគោលបំណងប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួម របស់ប្រទេសទាំងអស់នៅសមុទ្រខាងកើត ក្នុងតំបន់និងសហគមន៍អន្តរជាតិទៀតផង។ ដើម្បីប្រែគោលដៅនេះទៅជាការពិតតម្រូវឲ្យមានការខិតខំប្រឹងប្រែងរួមរបស់ប្រទេសនានាដោយឈរលើការគោរពច្បាប់អន្តរជាតិ ការអនុវត្តយ៉ាងពេញលេញនូវបទបញ្ញត្តិនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ទៀតផង។ វៀតណាមបាន កំពុង ហើយនឹងបន្តរួមចំណែកយ៉ាងសកម្មទៅក្នុងការខិតខំប្រឹងប្រែងរួមឆ្ពោះទៅគោលដៅនេះជាពុំខានឡើយ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការចងចាំនៃទិវាបង្រួបបង្រួមជាតិ - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

“ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

ការតាំងពិព័រណ៍ “ការចងចាំនៃទិវាបង្រួបបង្រួមជាតិជាតិ” នៅសារមន្ទីរហាណូយ មិនត្រឹមតែជាដំណើរវិលត្រឡប់មកអតីតកាលវិញប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពចំពោះកម្លាំង និងភាពក្លាហានមោះមុតរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យទៀតផង។

Top