អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binhបានឆ្លើយសំនួររបស់អ្នកយកព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាម ចំពោះបណ្ដាបញ្ហាអន្តរជាតិ ដែលបានសាធារណៈមតិអន្តរជាតិយកចិត្តទុកដាក់។
ស្ដីអំពីការដែលនាថ្ងៃទី៦ខែមករា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉ែអនុវត្តសាកល្បងគ្រាប់បែកអ៊ីដ្រូសែន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា៖ គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រគ្មាននុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ មិនផ្សព្វផ្សាយនុយគ្លេអ៊ែរនិងឈានទៅដល់ការលុបចោលអាវុធនេះ។ វៀតណាមព្រួយបារម្ភយ៉ាងខ្លាំង អំពីការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន របស់សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉ែ នាថ្ងៃទី៦ខែមករា ឆ្នាំ២០១៦។ វៀតណាមអំពាវនាវអោយភាគីទាក់ទិននានាមានសកម្មភាពជាក់ស្ដែងជំរុញសន្តិភាព ស្ថិរភាពនៅឧបទ្វីបកូរ៉េនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម