• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាអាណិកជនវៀតណាមនៅថៃមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងដោយបានឃើញការរីកចម្រើនរបស់ប្រទេសជាតិ

រាល់មហាសន្និបាតបក្សនីមួយៗ សហគមន៍ជនវៀតណាមនៅប្រទេសថៃនិយាយរួមនិងនៅខេត្ត Udon Thani ភាគឥសាន្តនៃប្រទេសនេះនិយាយដោយឡែកតែងតែមានសេចក្តីរីករាយដោយឃើញថា ប្រទេសវៀតណាមកំពុងផ្លាស់ប្តូរ រឹងមាំឆ្ពោះទៅរកមាគ៌ាឯករាជ្យ ប្រជាធិបតេយ្យ ប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូរធារ សង្គមប្រជាធិបតេយ្យ យុត្តិធម៌និងអរិយ្យធម៌។

លោក Luong Xuan Hoa សមាជិកគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគម ជនវៀតណាមនៅខេត្ត Udon Thani បានអះអាងដូច្នេះ នៅពេលមានបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសថៃ ក្នុងបរិបទបក្សកុម្មុយនិស្តវៀតណាមកំពុងប្រារព្ធមហាសន្និបាតលើកទី ១៣ ចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ។ លោក Luong Xuan Hoa បានសង្កត់ធ្ងន់ថា អណិកជនវៀតណាមនៅថៃ តែងតែតាមដាននិងសប្បាយរីករាយចំពោះសមិទ្ធិផលដែលវៀត ណាមទទួលបាននាពេលបច្ចុប្បន្ននេះ ព្រមទាំងគាំទ្រការងារប្រឆាំងអំពើពុករលួយ។ យ៉ាងណាមិញ ប្រជាអាណិកជនចង់អោយបក្សមានគោលការណ៍ណែនាំនិងគោលនយោបាយជាក់ស្តែងនិងមានប្រសិទ្ធភាពជាងដើម្បីជួយដល់សហគមន៍ជនវៀតណាមនៅថៃផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

នារសៀលថ្ងៃទី ២១ ខែមីនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតស្តីពីលទ្ធផលនៃការបោះឆ្នោត និងបញ្ជីឈ្មោះសមាជិក សមាជិកាជាប់ឆ្នោតសម្រាប់រដ្ឋសភានីតិកាលទី ១៦។

Top