• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនអំណរខួបលើកទី ៧០ នៃជ័យជំនះដៀនបៀនភូ

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃ ទី ៧ ឧសភា ប្រជាជនរាប់រយនាក់បានតម្រង់ជួរនៅសងខាងផ្លូវសំខាន់ៗមួយចំនួនក្នុងទីក្រុងដៀន បៀនភូ (Dien Bien Phu) ដើម្បីទស្សនាក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំរំលឹកខួបលើកទី ៧០ នៃជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូ។

 តាំងពីព្រឹកថ្ងៃទី ៧ ឧសភា មនុស្សម្នាមកតាមដងផ្លូវដែលក្បួនដង្ហែឆ្លងកាត់  (រូបថត៖ VNA)

លោកស្រី Mai Thi Nhan មកពីខេត្ត Thanh Hoa បានឲ្យដឹងថា៖ “យើងពិតជាមានអារម្មណ៍រំជួលចិត្ត និងមានមោទនភាព។ យើងបានចេញដំណើរពីម៉ោង ៦៖០០ ល្ងាចម្សិលមិញ   ដល់ម៉ោង ៨៖០០ ព្រឹកថ្ងៃ ៦ ឧសភា ទើបមកដល់ទីក្រុងដៀនបៀន។ ហើយព្រឹកនេះយើងក្រោកពីម៉ោង ៤ ទៀបភ្លឺ ដើម្បីទៅមើលក្បួនដង្ហែយោធា។ ការងារកសិកម្មគឺមមាញឹកណាស់ ប៉ុន្តែយើងទុកការងារនោះចោលសិន ដើម្បីទៅមើលខួបលើកទី ៧០ នៃទីក្រុងដៀនបៀនភូ”។

ក្នុងនាមជាភ្ញៀវទេសចរបរទេសដែលមានវត្តមាននៅទីក្រុងដៀនបៀនភូក្នុងឱកាសនេះ លោក Patrick Coulombel ស្ថាបត្យករជនជាតិបារាំងបានចែករំលែកថា ឪពុករបស់លោកគឺជាអតីតយុទ្ធជនដែលបានប្រយុទ្ធដោយផ្ទាល់នៅដៀនបៀនភូ។ ហើយនេះជាលើកទី៣ហើយដែលលោកបានមកដល់ដៀនបៀនភូដែរ។

“អ្វីគ្រប់យ៉ាងបានប្រព្រឹត្តទៅក្នុងពីធីនេះគឺអធិកអធមណាស់ ហើយរាល់ពេលដែលខ្ញុំបានវិលតករឡប់មកកាន់ដៀនបៀនភូ  ខ្ញុំតែងតែបានឃើញភាពថ្មីថ្មោង ពោលគឺមានរបស់ខ្លះដែលមិនមានកាលពី ១០ ឆ្នាំមុនទេ។ ខ្ញុំឃើញថា ប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទិដ្ឋភាពនៃអនុស្សាវរីយ៍ ដែលមានសារៈសំខាន់ខ្លាំងណាស់។ រឿងមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់គឺការមើលឃើញថា វៀតណាមពិតជាកំពុងងើបឡើងដោយសន្តិភាពជាមួយនឹងវណ្ណៈកណ្តាល ដែលជាការលើកទឹកចិត្តយ៉ាងខ្លាំង។ នេះក៏នាំមកនូវទស្សនវិស័យថ្មី អំពីប្រទេសវៀតណាម ដែលមានការរីកចម្រើននិងការរស់នៅប្រកបដោយសុភមង្គល»។

កាលពីយប់ថ្ងៃទី ៦ ឧសភា ប្រជាជនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន ៧ ឧសភា ដើម្បីរីករាយជាមួយកម្មវិធីសិល្បៈពិសេស និងទស្សនាការបាញ់កាំជ្រួចកម្ពស់ជិត២០នាទី៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top