• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

របាយការណ៍ "អាស៊ី៖ ទីផ្សារដែលត្រូវតាមដាននៅឆ្នាំ ២០២៣" ចេញផ្សាយដោយក្រុមហ៊ុនព្យាករណ៍និន្នាការសកលលោក WGSN កាលពីថ្ងៃទី ៦ ខែមិថុនា បង្ហាញថា ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតអំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។
កម្មករនៅរោងជាងកាត់ដេរនៃក្រុមហ៊ុនហ៊ុនចំកាត់ An Phat (Hoai Nhon, Binh Dinh) (រូបភាព៖ Tran Viet/TTXVN)

របាយការណ៍នេះកំណត់ទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងសក្ដានុពលនៃកំណើនសម្រាប់ម៉ាកយៅហោ និងអ្នកលក់រាយនៅឆ្នាំនេះរួមមាន៖ វៀតណាម ចិន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងឥណ្ឌា។ ជាពិសេស វៀតណាមត្រូវបានចាត់ទុកថាជាទីផ្សារកំណើនដ៏សំខាន់នៃតំបន់ ហើយប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតអំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយមានប្រហែល ៧០% នៃជំនាន់វ័យក្មេង Millennials (អ្នកដែលកើតចន្លោះពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩៦) មានសុទិដ្ឋិនិយមចំពោះកំណើនវិជ្ជមាន។

របាយការណ៍វាយតម្លៃថា វៀតណាមបានក្លាយជាគោលដៅពេញចិត្តសម្រាប់ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដោយសារតែមិនសូវកើតមានឡើងការផ្អាកផលិតកម្មអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប្រទេស និងចរន្តទុនវិនិយោគលើ បច្ចេកវិទ្យានឹងជំរុញវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យានៃតំបន់។

របាយការណ៍ក៏បានព្យាករណ៍ថា ទន្ទឹមនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលជំរុញពាណិជ្ជកម្មអេឡិចត្រូនិកដល់ទៅ ៤៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ វៀតណាមគឺជាសេដ្ឋកិច្ចឌីជីថលដែលរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហើយនឹងក្លាយជាសេដ្ឋកិច្ចឌីជីថលដែលរីកលូតលាស់លឿនបំផុតមួយនៅអាស៊ីក្នុងឆ្នាំនេះ ជាមួយនឹងអត្រាកំណើន GDP ពិតប្រាកដដែលបានព្យាករណ៍គឺ ៦,២%៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top