• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអាគ្នេយ៍

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអាគ្នេយ៍ (រូបថត៖ baodautu)
 

យោងតាមការស្រាវជ្រាវនាពេលថ្មីៗនេះរបស់?របសើ់ធនាគារ United Oversea Bank បានឲ្យដឹងថា វៀតណាមគឺជាប្រទេសដែលមានសុទិដ្ឋិនិយមបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ពេលអនាគត ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងសង្គម ដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 ក៏ដោយ។

របាយការណ៍របស់ធនាគារ United Oversea Bank ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងសន្ទស្សន៍សុទិដ្ឋិនិយមនាពេលអនាគតរបស់ខ្លួន ពោលគឺមាន ៦២ ពិន្ទុ ដែលខ្ពស់ជាងប្រទេសជាប់ចំណាត់ថ្នាក់ទី ២ គឺប្រទេសម៉ាឡេស៊ី ដែលមានត្រឹមតែ ៥៣ ពិន្ទុប៉ុណ្ណោះ។ ពន្យល់អំពីលទ្ធផលនេះ របាយការណ៍នេះបានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមអាចនឹងកើនឡើងជាង ៧ % នៅឆ្នាំនេះហើយបានលើកឡើងថានាពេលថ្មីៗនេះក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា វៀតណាមអាចផលិតវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២ ប្រភេទដោយខ្លួនឯងផងដែរ។

ទាំងនេះគឺជាកត្តាដ៏សំខាន់ ដើម្បីចូលរូមចំណែកក្នុងការលើក       កំពស់ក្តីសង្ឃឹមក្នុងសំណាក់ប្រជាជន។ ម្យ៉ាងវិញទៀត យោងតាមរបាយការណ៍នេះ ប្រជាជនភាគច្រើនជឿជាក់យ៉ាងមុតមាំថា ប្រទេសវៀតណាមនឹងមានការអភិវឌ្ឍកាន់តែរីកចម្រើនដ៏សម្បូររុងរឿង ហើយជីវភាពរស់នៅរបស់ប្រជាជននឹងកាន់តែប្រសើរឡើងថែមទៀតនាពេលអនាគតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃ​គ្រោះរញ្ជួយដីធំៗចំនួន​ពីរលើក នៅ​ក្នុង​ប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាល​ឱ្យ​មនុស្សជិត ២៣០០ នាក់បាន​ស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត​នៅតែ​បាត់ខ្លួន។

Top