ផ្តើមពីគំនិតរបស់គណៈកម្មាធិការ សិក្ខសាលានេះបានផ្ញើរសារអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការការពារ និងរក្សាអធិបតេយ្យភាពលើសមុទ្រ និងកោះទៅកាន់មិត្តភក្តិអឺរ៉ុប។
រូបថតរាប់រយសន្លឹក និងអនុស្សាវរីយ៍អំពីប្រជុំកោះ Truong Sa និងសមុទ្រ វៀតណាម ដោយបងប្អូនប្រជាជនវៀតណាមនៅអឺរ៉ុបបានថត និងរក្សាទុកក្នុងកំឡុងពេលធ្វើដំណើរវិលត្រឡប់មកមាតុភូមិ ទស្សនា Truong Sa ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៌រូបថតសមុទ្រ និងកោះវៀតណាម។ ជាពិសេស សិក្ខាសាលាអន្តរជាតិ ដោយមានការចូលរួមពីវាគ្មិន ដែលជាសាស្ត្រាចារ្យផ្នែកនយោបាយ ប្រវត្តិវិទូ អ្នកស្រាវជ្រាវយុទ្ធសាស្ត្រមកពីប្រទេសបារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ វៀតណាម ... ក៏ត្រូវបានរៀបចំឡើង ដើម្បីធ្វើការពិភាក្សាលើប្រធានបទគួរឲ្យចាប់អារម្មណ៍ ចាប់ពីប្រវត្តិសាស្ត្រប្រតិបត្តិអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត យុទ្ធសាស្ត្រការពារអធិបតេយ្យភាពរបស់វៀតណាម ទិដ្ឋភាពសេដ្ឋកិច្ចនៃសមុទ្រ និងកោះ ព្រមទាំងបញ្ហាផ្សេងៗទៀតក្នុងតំបន់និងលើពិភពលោក។
ក្នុងនាមជាបុគ្គលដែលលេចធ្លោក្នុងការតភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន វៀតណាមនៅឯបរទេសនៅអឺរ៉ុប ដើម្បីប្រែក្លាយគំនិតនៃការរៀបចំព្រឹត្តិការណ៍នេះឱ្យក្លាយជាការពិត លោកស្រី Cao Hong Vinh ប្រធានគណៈកម្មាធិការទំនាក់ទំនងសម្រាប់ជនវៀតណាមនៅអឺរ៉ុប ដើម្បីសមុទ្រនិងកោះវៀតណាមបានឲ្យដឹងថា៖ “តាមរយៈការតាំងពិព័រណ៌ និងសិក្ខាសាលាលើកនេះ អាណិកជនវៀតណាមនៅអឺរ៉ុប ជាពិសេសអ្នកដែលបានទៅទស្សនា Truong Sa និងផ្ទះរន្ទា DK១ ចង់នាំយកនូវគំនិត និងមនោសញ្ជេតនារបស់ខ្លួន ដែលបន្សល់ទុកក្រោយដំណើរទស្សនកិច្ច ដើម្បីផ្ញើរជូនសហគមន៍ជនវៀតណាមនៅអឺរ៉ុប និងទៅកាន់មិត្តភក្តិអន្តរជាតិនៅអឺរ៉ុប ផងដេរ។ យើងចង់ឱ្យមនុស្សគ្រប់គ្នាយល់កាន់តែច្បាស់ ឃើញជីវិតពិត ឃើញភាពធន់ និងភាពក្លាហានរបស់យុទ្ធជនដែលកំពុងធ្វើការនៅមុខព្យុះ ដើម្បីការពារទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិប្រទេសជាតិ”។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានឲ្យដឹងថា សុន្ទរកថារបស់វាគ្មិនមកពីប្រទេសផ្សេងៗ ក៏ដូចជាសុន្ទរកថារបស់អាណិក ជន វៀតណាមបានចូលរួមចំណែកក្នុងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មី ជាច្រើនសម្រាប់ការការពារដែនសមុទ្រ និងកោះ។ ទន្ទឹមនឹងនោះ បង្ហាញថា បញ្ហាសមុទ្រកំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ ហើយទស្សនៈរបស់ វៀតណាមក៏កំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយផងដែរ។
ក្នុងនាមជាវាគ្មិននៅក្នុងសិក្ខាសាលានេះ សាស្ត្រាចារ្យ Malgorzata Pietrasiak មកពីសកលវិទ្យាល័យ Lodz នៃប៉ូឡូញ បានធ្វើបទបង្ហាញអំពីយុទ្ធសាស្ត្រដែលលោកស្រីហៅថា “Hedgingowa” របស់វៀតណាមនៅសមុទ្រខាងកើត ពោលគឺកិច្ចការពារហានិភ័យលើគោលការណ៍មិនព្រមធ្វលសម្បទាន ប៉ុន្តែទន់ភ្លន់ និងប៉ិប្រសព្វ។ លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តបច្ចុប្បន្នរបស់វៀតណាមផងដែរ៕