• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនវៀតណាមទាំងមូលចូលរួមថែទាំក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីនិងជនដែលមានគុណូបការៈចំពោះបដិវត្តន៍

នៅក្នុងលិខិត  លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដឹកនាំនិងបញ្ជាណែនាំឲ្យអនុវត្តន៍យ៉ាងល្អនូវការងារសម្រាប់យុទ្ធជនពិការ យុទ្ធជនពលីនិងជនមានគុណូបការៈចំពោះបដិវត្តន៍។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ Thong Nhat/TTXVN)


ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២១) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតជូនចំពោះអ្នកបដិវត្តន៍ជើងចាស់ វីរៈអ្នកម្តាយវៀតណាម វីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈជនពលកម្ម  យុទ្ធជនពិការ សាច់ញាតិរបស់យុទ្ធជនពលីនិងជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ។ នៅក្នុងលិខិត  លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដឹកនាំនិងបញ្ជាណែនាំឲ្យអនុវត្តន៍យ៉ាងល្អនូវការងារសម្រាប់យុទ្ធជនពិការ យុទ្ធជនពលីនិងជនមានគុណូបការៈចំពោះបដិវត្តន៍។ ទន្ទឹមជាមួយគ្នានោះ  គណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់ជាន់ថ្នាក់ អង្គភាព និងបុគ្គលបានចូលរួមយ៉ាងសកម្មក្នុងចលនា “តបស្នងសងគុណ” និង “ប្រជាជនទាំងមូលយកចិត្តទុកដាក់ថែទាំក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីនិងជនមានគុណូបការៈចំពោះបដិវត្តន៍” ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើនដោយមានការទទួលខុសត្រូវនិងពោរពេញទៅដោយសប្បុរសធម៌។ ចលនាទាំងនេះ ទទួលបានការឆ្លើយតបនិងការចូលរួមយ៉ាងពេញទំហឹងពីសង្គមទាំងមូលក្លាយជាសម្រស់នៅក្នុងជីវភាពវប្បធម៌និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល លើកកម្ពស់ស្មារតីស្នេហាជាតិ ទំនួលខុសត្រូវចំពោះសង្គមរបស់ប្រជាជនវៀតណាមម្នាក់ៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

ក្រោយរយៈពេល ៥ ខែបំផុសមក គណៈមេប្រយោគទទួលបានរូបថតប្រមាណ ១ ម៉ឺនសន្លឹករបស់អ្នកថតរូបចំនួន ១ ០០០ នាក់ មកពីខេត្ត ក្រុងទាំង ៦៣។

Top