• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជននិងអាជីវកម្មត្រូវទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៣ ដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយរៀបចំឡើង។
ទិដ្ឋភាពរួមនៃកម្មវិធីទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៣។ រូបថត៖ VNA

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា៖ ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការចាំបាច់កំពុងកើតឡើងយ៉ាងខ្លាំងក្លា នៅលើពិភពលោក។ ក្នុងកម្មវិធីបំប្លែងឌីជីថលជាតិដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសឌីជីថល វិបុលភាព ត្រួសត្រាយក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី និងគំរូថ្មី ...។ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅដើរទន្ទឹមគ្នាគឺ អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលផង និងបង្កើតអាជីវកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមប្រកបដោយភាពប្រកួតប្រជែងជាសកលផង ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នា អំពីប្រទេសវៀតណាមមួយដ៏រឹងមាំប្រកបដោយវិបុលភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ដើម្បីអនុវត្តការផ្លាស់ប្តូរឌីជីថលជាតិប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ទាមទារឱ្យយើងមានយុទ្ធសាស្ត្រជាវិធីសាស្ត្រ   និងបង្កើតការផ្លាស់ប្តូរក្នុងការគ្រប់គ្រង និងវិធីសាស្រ្តប្រតិបត្តិការ ការគ្រប់គ្រងសង្គម។ ទស្សនវិស័យទាំងមូលរបស់រដ្ឋាភិបាលគឺយកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌល ជាប្រធានបទ ជាគោលដៅ កម្លាំងជំរុញ និងធនធាននៃការផ្លាស់ប្តូរឌីជីថល។ ការផ្លាស់ប្តូរឌីជីថលគឺដើម្បីឲ្យប្រជាជន និងអាជីវកម្មទទួលបានផលប្រយោជន៍ពីសេវាសាធារណៈ និងឧបករណ៍ប្រើប្រាស់ក្នុងសង្គមដែលមានភាពងាយស្រួល លឿន និងមានប្រសិទ្ធភាពជាងមុន ហើយពួកគេខ្លួនឯងនឹងបង្កើតធនធានសម្រាប់ការអភិវឌ្ឍ”។

ជាមួយនឹងសារ “បង្កើតនិងទាញយកទិន្នន័យឌីជីថលដើម្បីបង្កើតតម្លៃថ្មី” លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួង ស្ថាប័ននិងតំបន់នានា ត្រូវផ្តោតលើយន្តការ និងគោលនយោបាយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកាឌីជីថល និងប្រភពធនធានដើម្បីលើកកម្ពស់ទន្នន័យឌីជីថលអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top