• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនតែងតែដឹងគុណនិងចងចាំជានិច្ចនូវគុណបំណាចរបស់វីរៈជនយុទ្ធជនពលី

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យរដ្ឋាភិបាលខេត្ត Binh Dinh ធ្វើឲ្យបានល្អជាងទៀតក្នុងការថែរក្សាគ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណបណាច់ចំពោះបដិវត្តន៍។
  
  អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជូនអំណោយដល់គ្រួសារគោលនយោបាយនៅសង្កាត់ Hoai Thanh Tay ទីរួមខេត្ត Hoai Nhon (រូបថត៖ VOV)  

ក្នុងឱកាសរំលឹកខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២២) នៅថ្ងៃទី ១៧ ខែមេសា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញមកអុជធូបនិងជូនផ្កាថ្លែងអំណរគុណចំពោះវីរៈជន យុទ្ធជន ពលីនៅឈាបនដ្ឋានយុទ្ធជនពលីនៅទីរួមខេត្ត Hoai Nhon ខេត្ត Binh Dinh។ លោកស្រីអនុប្រធានរដ្ឋក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនៅទីរួមខេត្ត Hoai Nhon ខេត្ត Binh Dinh ផងដែរ។ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យរដ្ឋាភិបាលខេត្ត Binh Dinh ធ្វើឲ្យបានល្អជាងទៀតក្នុងការថែរក្សាគ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណបណាច់ចំពោះបដិវត្តន៍។

“ការចុះសួរសុខទុក្ខក្រុមគ្រួសារ ហើយតាងនាមឱ្យបក្ស រដ្ឋ យើងខ្ញុំសូមសម្តែងនូវការដឹងគុណរបស់បក្ស រដ្ឋរបស់ប្រជាជនចំពោះបុព្វបុរស កម្មាភិបាល និងប្រជាជន ដែលបានលះបង់អាយុជីវិត ឈាមស្រស់និងសាច់ស្រស់ ព្រមទាំងមួយចំណែកយុវវ័យ របស់ខ្លួនសម្រាប់បដិវត្តន៍។ មានការលះបង់ដូច្នេះ ដែលយើងអាចមានជីវិតឯករាជ្យ សេរីភាព និងភាពសប្បាយរីករាយដូចសព្វថ្ងៃនេះ។ កាលណាយើងមានជីវិតដូចនេះ យើងត្រូវដឹងតបស្នងសងគុណកាន់តែច្រើន យើងត្រូវរស់នៅឱ្យកាន់តែសក្តិសមចំពោះអ្នកដែលបានលះបង់ទាំងឈាមស្រស់និងសាច់ស្រស់ដើម្បីប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សង្កត់ធ្ងន់លើការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សង្កត់ធ្ងន់លើការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

បច្ចុប្បន្ននេះ ត្រូវពន្លឿន ស្ទុះផ្លោះ និងអនុវត្តការជំរុញទាំង ៥ ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ។ នេះជាសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងសន្និសីទអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរឌីជីថលជាមួយរដ្ឋមន្ត្រី ប្រធានផ្នែក និងប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុងចំណុះមជ្ឈឹម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា នៅទីក្រុងហាណូយ។

Top