ព័ត៌មាន

ប្រជាជនតែងតែដឹងគុណនិងចងចាំជានិច្ចនូវគុណបំណាចរបស់វីរៈជនយុទ្ធជនពលី

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យរដ្ឋាភិបាលខេត្ត Binh Dinh ធ្វើឲ្យបានល្អជាងទៀតក្នុងការថែរក្សាគ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណបណាច់ចំពោះបដិវត្តន៍។
  
  អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជូនអំណោយដល់គ្រួសារគោលនយោបាយនៅសង្កាត់ Hoai Thanh Tay ទីរួមខេត្ត Hoai Nhon (រូបថត៖ VOV)  

ក្នុងឱកាសរំលឹកខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២២) នៅថ្ងៃទី ១៧ ខែមេសា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញមកអុជធូបនិងជូនផ្កាថ្លែងអំណរគុណចំពោះវីរៈជន យុទ្ធជន ពលីនៅឈាបនដ្ឋានយុទ្ធជនពលីនៅទីរួមខេត្ត Hoai Nhon ខេត្ត Binh Dinh។ លោកស្រីអនុប្រធានរដ្ឋក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនៅទីរួមខេត្ត Hoai Nhon ខេត្ត Binh Dinh ផងដែរ។ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យរដ្ឋាភិបាលខេត្ត Binh Dinh ធ្វើឲ្យបានល្អជាងទៀតក្នុងការថែរក្សាគ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណបណាច់ចំពោះបដិវត្តន៍។

“ការចុះសួរសុខទុក្ខក្រុមគ្រួសារ ហើយតាងនាមឱ្យបក្ស រដ្ឋ យើងខ្ញុំសូមសម្តែងនូវការដឹងគុណរបស់បក្ស រដ្ឋរបស់ប្រជាជនចំពោះបុព្វបុរស កម្មាភិបាល និងប្រជាជន ដែលបានលះបង់អាយុជីវិត ឈាមស្រស់និងសាច់ស្រស់ ព្រមទាំងមួយចំណែកយុវវ័យ របស់ខ្លួនសម្រាប់បដិវត្តន៍។ មានការលះបង់ដូច្នេះ ដែលយើងអាចមានជីវិតឯករាជ្យ សេរីភាព និងភាពសប្បាយរីករាយដូចសព្វថ្ងៃនេះ។ កាលណាយើងមានជីវិតដូចនេះ យើងត្រូវដឹងតបស្នងសងគុណកាន់តែច្រើន យើងត្រូវរស់នៅឱ្យកាន់តែសក្តិសមចំពោះអ្នកដែលបានលះបង់ទាំងឈាមស្រស់និងសាច់ស្រស់ដើម្បីប្រទេសជាតិ៕


top