• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ” ជូនឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម

ពិធីប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ” ជូនឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម Prasanna Gamage ដោយសម្ព័ន្ធអង្គការមិត្តភាពវៀតណាមរៀបចំឡើង ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៦ ធ្នូ នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោក Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់ដំណែងនៅវៀតណាម ឯកអគ្គរដ្ឋ ទូត Prasanna Gamage បានធ្វើការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនងវៀតណាម - ស្រីលង្កាលើគ្រប់វិស័យ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស្រីលង្កាបានអះអាងថា នឹងបន្តផ្សព្វផ្សាយ និងណែនាំរូបភាពដ៏ស្រស់ស្អាតរបស់វៀតណាមដល់មិត្តភក្តិអន្តរជាតិ; ទន្ទឹមនឹងនោះ លោកជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះដ៏ល្អ ទំនាក់ទំនងស្រីលង្កា-វៀតណាមនឹងបន្តរីកចម្រើនខ្លាំងលើគ្រប់វិស័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top