សម្តែងសិល្បៈក្នុងកម្មវិធី
នាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការចាត់តាំងមជ្ឈឹមបានប្រគល់ពានរង្វាន់សារព័ត៌មាន Bua liem vang ទូទាំងប្រទេសស្តីពីការកសាងបក្ស។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong រួមទាំងថ្នាក់ដឹកនាំបក្សនិងរដ្ឋជាច្រើនរូបទៀតផង។ ថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានឲ្យដឹងថា នេះជាពានរង្វាន់មានអត្ថន័យនយោបាយយ៉ាងជ្រាល ជ្រៅ សំដៅផ្សព្វផ្សាយអំពីបក្ស រួមចំណែកជម្រុញការងារកសាងនិងពង្រឹងបក្ស។ វណ្ណៈកម្មទទួលពានរង្វាន់ដែលត្រូវបានចុះផ្សាយលើបណ្តាមធ្យោបាយផ្សព្វផ្សាយព័ត៌មានសាធារណៈនោះនឹងរួមចំណែកក្នុងការផ្លាស់ប្តូររបៀបផ្សព្វផ្សាយសំដៅនាំសេចក្តីសម្រេចចិត្តរបស់បក្សឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសគឺស្វែងរកដំណោះស្រាយ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ និងទី១២ស្តីពីការងារកសាងនិងពង្រឹងបក្ស។
ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្តីពីការកសាងបក្ស - Bua liem vang នេះ ត្រូវបានបំផុសពីខែឧសភាឆ្នាំ២០១៦ ដែលទាក់ទាញការចូលរួមរបស់វណ្ណៈកម្មសារព័ត៌មានជាង១ពាន់ចំណុះសារព័ត៌មានទាំង៥ប្រភេទ។ ពានរង្វាន់សំដៅអះអាងនូវតួនាទីសំខាន់នៃការងារកសាងបក្ស ព្រមទាំងលើកកំពស់គុណភាពនៃកិច្ចការផ្សព្វផ្សាយអំពីការកសាងបក្សលើបណ្តាមធ្យោបាយផ្សាយព័ត៌មានសាធារណៈ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម