• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ពានរង្វាន់យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយ ឆ្នាំ ២០២២

សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីវេទិកាយុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយ និងពានរង្វាន់យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយឆ្នាំ ២០២២។
  លោក Bui Quang Huy (ស្តាំ) និងលោក Ho An Phong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh (ឆ្វេង) ប្រគល់រង្វាន់ដល់បុគ្គលឆ្នើម  

នាយប់ថ្ងៃទី ២៦ សីហា នៅទីក្រុង Quang Binh មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងគណៈកម្មាធិការជាតិសម្រាប់យុវជនវៀតណាម បានប្រារព្ធពិធីប្រគល់ពានរង្វាន់អ្នកស្ម័គ្រចិត្តយុវជនអាស៊ានបើកទូលាយ ឆ្នាំ ២០២២។ សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីវេទិកាយុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយ   និងពានរង្វាន់យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយឆ្នាំ ២០២២។

ថ្លែងមតិក្នុងពិធីនេះ លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត លោក Bui Quang Huy បានថ្លែងអំណរគុណចំពោះអង្គការ បុគ្គល ក្លឹប ក្រុមការងារ និងក្រុមអ្នកស្ម័គ្រចិត្តដែលមិនគិតពីការលំបាក និងគ្រោះថ្នាក់ ហើយតែងតែខិតខំប្រឹងប្រែងសម្រាប់សកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍; ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ក៏ដូចជានៅក្នុងតំបន់អាស៊ានបើកទូលាយផងដែរ។

សូមគូសបញ្ជាក់ថា ពានរង្វាន់ យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយឆ្នាំ ២០២២ គឺជាពានរង្វាន់មួយដើម្បីផ្តល់កិត្តិយស លើកទឹកចិត្តគំរូឆ្នើម ដែលបានរួមចំណែក និងវិភាគទានច្រើនក្នុងការងារស្ម័គ្រចិត្តដើម្បីសហគមន៍ប្រទេសសាមីឬក្នុងតំបន់អាស៊ាន+; ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយ ចីរភាពនៃតំបន់អាស៊ាន+សម្រាប់ដំណាក់កាល ២០១៦-២០២១ ដែលត្រូវបានអង្គការ ទីភ្នាក់ងារនានា និងប្រជាជនទទួលស្គាល់ និងលើកតម្កើង។

នៅឆ្នាំ ២០២២នេះ  គណៈកម្មាធិការរៀបចំបានសម្រេចចិត្តផ្តល់រង្វាន់ដល់បុគ្គលចំនួន ១០ និងអង្គការចំនួន ១១ ។ ក្រៅពីប្រទេសសមាជិកអាស៊ានទាំង១០ ក៏មានរង្វាន់សម្រាប់បុគ្គល និងអង្គការមកពីប្រទេសជប៉ុន និងចិនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top