• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសឆ្នាំ ២០២១

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ ២០២១ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ការិយាល័យប្រធានរដ្ឋ បានបើកសន្និសិទសារព័ត៌មានដោយប្រកាស សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ ២០២១។
 
យោងតាមសេចក្តីសម្រេចចិត្តនេះ ប្រធានរដ្ឋបានសម្រេចផ្តល់ការលើកលែងទោសមុនកាលកំណត់ សម្រាប់ជនដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមានកាលកំណត់ និងនិងជនជាប់ពន្ធនាគារអស់មួយជីវិតក្នុងឱកាសនៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ២០២១)។ ពេលវេលានៃការជាប់ពន្ធនាគារសម្រាប់ការពិចារណាលើកលែងទោសគឺរហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ ។ មុខសញ្ញាទទួលបានការលើកលែងទោស រួមមាន៖ អ្នកដែលកំពុងអនុវត្តន៍ទម្ងន់ទោសមានកាលកំណត់នៅពន្ធនាគារ អ្នកបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលត្រូវបានកាត់បន្ថយមកនៅពន្ធនាគារដែលមានកាលកំណត់ ហើយអ្នកដែលត្រូវបានព្យួរជាបណ្តោះអាសន្នពីការជាប់ពន្ធនាគារ។
 
នៅក្នុងសន្និសីទសារព័ត៌មាននេះ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ឧត្តមសេនីយ៍ត្រី លោក Le Quoc Hung អនុរដ្ឋមន្រ្តីក្រសួងនគរបាលបានអះអាងថា៖ ការលើកលែងទោសតាមសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ត្រូវបានអនុវត្តន៍លើគោលការណ៍ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ បរានុម័ត  យុត្តិធម៌ បើកចំហ តម្លាភាពនិងស្របច្បាប់។ ទាក់ទងនឹងអ្នកទោសបរទេស ឧត្តមសេនីយ៍ត្រី Le Quoc Hung បានបញ្ជាក់ថា អ្នកទោសដែលមានសញ្ជាតិបរទេសក៏ត្រូវបានប្រព្រឹត្តិដោយសមភាពដូចអ្នកមានសញ្ជាតិវៀតណាមក្នុងការលើកលែងទោសលើកនេះដែរ ប្រសិនបើពួកគេបំពេញលក្ខខណ្ឌទាំងអស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top