• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសផែនការមេស្តីពីការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រវៀតណាម

កំពង់ផែអន្តរជាតិ Lach Huyen នៅ Hai Phong (រូបភាព៖ TTXVN)


ផែនការមេស្តីពីការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រវៀត ណាមក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ទើបតែត្រូវបានក្រសួងគមនាគមន៍ដឹកជញ្ជូនប្រកាស នៅរសៀលថ្ងៃទី ៧ ខែតុលានេះ។

នេះគឺជាផែនការមេដែលត្រូវបាននាយករដ្ឋមន្រ្តីអនុម័តនៅខែកញ្ញាឆ្នាំ ២០២១។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The បានសន្យាថា នឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ប្រជាជនក្នុងតំបន់និងវិនិយោគិន ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារនិងក្រសួងនានា ដើម្បីរួមគ្នាអនុវត្តផែនការនេះ ក្នុងគោលបំណងទាញយកប្រសិទ្ធភាពពីគុណសម្បត្តិនៃប្រព័ន្ធកំពង់ផែសមុទ្រវៀតណាម។

“ប្រទេសវៀតណាមមានប្រព័ន្ធកំពង់ផែសមុទ្រដោយមានចំនួនកំពង់ផែរាប់រយកន្លែង។ ដូច្នេះ ការមានប្រព័ន្ធនេះដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ទាញយកសក្តានុពលនិងប្រៀបខ្លាំងរបស់ប្រទេសជាតិ ហើយសំខាន់បំផុតនោះគឺចង្គោមកំពង់ផែ Hai Phong តភ្ជាប់ជាមួយខេត្ត Quang Ninh និងខេត្ត Thai Binh នឹងបន្តត្រូវបានអភិវឌ្ឍន៍”។

ប្រភពធនធានសម្រាប់ការអភិវឌ្ឍកំពង់ផែនៅក្នុងរយៈពេលនេះ ភាគច្រើនត្រូវបានគៀរគរពីប្រភពដែលមិនមែនជាថវិការដ្ឋ ស្រូបយកចំនួន ៩៥% នៃចំនួនទុនវិនិយោគលើកំពុងផែសមុទ្រសរុបចំនួន ៣១៣ ទ្រីលានដុង។ មូលធនថវិកាត្រូវបានប្រមូលផ្តុំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងវិស័យសំខាន់ៗ បង្កើតការរីកសាយភាពនិងទាក់ទាញការវិនិយោគ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top