• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសក្រឹត្យរបស់ប្រធានរដ្ឋស្តីពីច្បាប់ភូមិបាលដោយមានចំណុចថ្មីៗជាច្រើន

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋវៀត ណាមបានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសក្រឹត្យរបស់ប្រធានរដ្ឋអំពីច្បាប់ នានាដែលបានអនុម័តដោយរដ្ឋសភានីតិកាលទី ១៥ ក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៥ រួមមាន៖ ច្បាប់ភូមិបាល (វិសោធនកម្ម); ច្បាប់អង្គការឥណទាន (វិសោធនកម្ម)។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។ (រូបថត៖ VNA)

ច្បាប់ភូមិបាល (វិសោធនកម្ម) រួមមានជំពូកចំនួន ១៦ មាត្រាចំនួន ២៦០ ដែល ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ គួរកត់សម្គាល់ថា ច្បាប់បានដកបទ ប្បញ្ញត្តិស្តីពីក្របខ័ណ្ឌតម្លៃដីរបស់រដ្ឋាភិបាល; កំណត់យ៉ាងជាក់លាក់ពីគោលការណ៍ មូលដ្ឋាន និងវិធីសាស្រ្តនៃការវាយតម្លៃដី; បទប្បញ្ញត្តិស្តីពីបញ្ជីតម្លៃដីដែលត្រូវបាន កសាងជារៀងរាល់ឆ្នាំ។

ច្បាប់អង្គការឥណទាន (វិសោធនកម្ម) មានជំពូកចំនួន ១៥ និងមាត្រាចំនួន ២១០ ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤។ ច្បាប់កំណត់ការបង្កើត ការរៀបចំ ប្រតិបត្តិការ ការធ្វើអន្តរាគមន៍ ការត្រួតពិនិត្យពិសេស ការរៀបចំឡើងវិញ ការរំលាយ និងការក្ស័យធននៃអង្គការឥណទាន; ការបង្កើត ការរៀបចំ ប្រតិបត្តិការ ការធ្វើអន្តរាគមន៍ ការរំលាយ និងការបញ្ចប់ប្រតិបត្តិការនៃសាខាធនាគារបរទេស។ ល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top