• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្តេជ្ញាបង្ការ​ និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

នាថ្ងៃទី ៧ វិច្ឆិកា ក្រុមការងាររបស់ក្រសួងការពារប្រទេស ដឹកនាំដោយឧត្តមសេនីយ៍ត្រី Hoang Huu Chien មេបញ្ជាការរង និងជាអគ្គសេនាធិការនៃកងទ័ពការពារព្រំដែន សមាជិកគណៈកម្មាធិការដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពី IUU បានត្រួតពិនិត្យការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនមានបទបញ្ញត្តិ (IUU) របស់បញ្ជាការដ្ឋានតំបន់លេខ ៤ ប៉ូលីសសមុទ្រ នៅតំបន់ពិសេស Phu Quoc ខេត្ត An Giang។
ក្រុមការងារក្រសួងការពារប្រទេសបានត្រួតពិនិត្យនៅបញ្ជាការដ្ឋាននៃតំបន់លេខ ៤ ប៉ូលីសសមុទ្រ។ រូបថត៖ VNA

ក្រុមការងាររបស់ក្រសួងការពារប្រទេសបានស្នើឱ្យប៉ូលីសសមុទ្រតំបន់លេខ៤ បន្តកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការឃោសនាផ្នែកច្បាប់ដល់អ្នកនេសាទ យាមល្បាត ត្រួតពិនិត្យ គ្រប់គ្រង និងតាមដានយ៉ាងដិតដល់នូវទូក នេសាទដែលកំពុងប្រតិបត្តិការនៅសមុទ្រ ដោះស្រាយការរំលោភបំពានយ៉ាង ម៉ឺងម៉ាត់... រួមចំណែកដក "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) និងអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព។ ជាពិសេស ក្នុងអំឡុងខែកំពូលនៃការងារបង្ការ និងប្រយុទ្ធប្រឆាំង IUU អង្គភាពបានជំរុញការឃោសនាដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល...។ ទន្ទឹមនឹនោះ សម្របសម្រួលជាមួយកងទ័ពការពារព្រំដែន ដើម្បីគ្រប់គ្រងទូកដែលធ្វើដំណើរចេញនិងចូលកំពង់ផែយ៉ាងតឹងរ៉ឹង ដោះស្រាយការរំលោភបំពានយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព មិនអនុញ្ញាតឱ្យមានចំណុចក្តៅកើតឡើង និងទប់ស្កាត់ទូកនេសាទពីការរំលោភ IUU ជាពិសេសការនេសាទខុសច្បាប់នៅក្នុងដែនទឹកបរទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top