• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែតុលា

នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែតុលា ដែលត្រូវបានតភ្ជាប់ តាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់មូលដ្ឋាននានា។

នាយករដ្ឋមន្ត្រីវៀតណាមដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែតុលា

  
 

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែតុលា ដែលត្រូវបានតភ្ជាប់ តាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់មូលដ្ឋាននានា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែតុលា ដែលត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់មូលដ្ឋាននានា។ (រូបថត៖ VNA)
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថានឆាប់សុក្រិតនិងណែនាំការអនុវត្តនៅក្នុងខែវិច្ឆិកានេះ លើប្រព័ន្ធតាម ដានប្រភព អេឡិចត្រូនិក; ធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួង ផ្នែក និងមូលដ្ឋាននានា ដាក់ពង្រាយដំណោះស្រាយដោយព្រមៗគ្នាដើម្បីដក់កាតលឿង IUU នៅក្នុងឆ្នាំនេះ៖
“មូលដ្ឋានត្រូវតែគ្រប់គ្រងក្រុមនាវាបាន។ ខ្ញុំសង្កត់ធ្ងន់លើចំណុចនេះ។ ប្រសិន បើគ្មាន GMS មិនបំពេញតាមស្តង់ដារ ប៉ុន្តែនៅតែអនុញ្ញាតឱ្យពួកគេចេញទៅសមុទ្រ ច្បាស់ណាស់ថា គឺជាចន្លោះប្រហោងក្នុងការគ្រប់គ្រង។ នៅក្នុងដែនសមុទ្រ សម្រាប់តំបន់ដែលនៅមានជម្លោះ គឺត្រូវតែតស៊ូ ប៉ុន្តែការរំលោភបំពានលើអធិបតេយ្យភាព របស់អ្នកដទៃ ត្រូវតែចាត់ការយ៉ាងតឹងរឹង។ ត្រូវតែអនុវត្តន៍ការរួមបញ្ចូលគ្នានូវកម្លាំង ទាំងអស់ដើម្បីគ្រប់គ្រងអ្នកនេសាទ ជាពិសេសនៅតាមមូលដ្ឋាន។ នាវាដែលមិន បំពេញតាមលក្ខខណ្ឌ ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចេញទៅសមុទ្រទេ”។
ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសំខាន់ៗចាប់ពីពេលនេះរហូតដល់ចុង ឆ្នាំ និងដើមឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច បង្កើត មូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនយ៉ាងលឿននិងប្រកបដោយចីរភាព; ធ្វើឲ្យប្រសើរ ឡើងនូវកម្លាំងចលករកំណើនជាប្រពៃណី និងជំរុញយ៉ាងខ្លាំងក្លានូវកម្លាំងចលករ កំណើនថ្មីៗ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល; សេដ្ឋ កិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចច្នៃប្រឌិត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ល។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដាក់ពង្រាយ និងប្រតិបត្តិការគំរូអាជ្ញាធរមូល ដ្ឋាន ២ កម្រិតប្រកបដោយប្រសិទ្ធភាព ព្រមទាំងសង្កត់ធ្ងន់លើតម្រូវការផ្តោតសំខាន់ លើការបង្ការ ទប់ទល់ ជំនះពុះពារលើផលវិបាកនៃព្យុះ និងទឹកជំនន់ និងផ្តល់ជំនួយ ទាន់ពេលវេលាដល់មូលដ្ឋានដែលរងផលប៉ះពាល់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Festival ថាំងឡុង - ហាណូយ ឆ្នាំ២០២៥៖ លើកតម្កើងតម្លៃវប្បធម៌វៀតណាម

Festival ថាំងឡុង - ហាណូយ ឆ្នាំ២០២៥៖ លើកតម្កើងតម្លៃវប្បធម៌វៀតណាម

កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា Festival ថាំងឡុង - ហាណូយ ឆ្នាំ២០២៥ បានបើក នៅឯព្រះបរមរាជវាំងថាំងឡុង។

Top