ភូមិទេសចរណ៍សហគមន៍ Quynh Son ទាក់ទាញភ្ញៀវទេសចរជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។ រូបថត៖ Duc Anh/VOV5
គណរៀបចំបានជ្រើសរើសពីឯកសារចំនួន ២៧០ នៃប្រទេសចំនួន ៦៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យគឺតម្លៃស្នូលនៃធនធានធម្មជាតិ និងវប្បធម៌ជនជាតិដើម ហើយទន្ទឹមនឹងនោះ មានសកម្មភាពច្នៃប្រឌិតនិងការប្តេជ្ញាចិត្តអភិវឌ្ឍន៍ទេសចរណ៍ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រី Tran Thi Bich Hanh អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Lang Son បានឲ្យដឹងថា៖ “ភ្ញៀវទេសចរណ៍ដែលមកភូមិទេសចរណ៍សហគមន៍ Quynh Son អាចទទួលបានបទពិសោធន៍ដូចជា ផ្ទះឈើផុតពីដីទាំង ១០០% បានបែរមុខទៅទិសខាងត្បូង ឬគ្រួសារទាំង ៤០០ នៅទីនេះសុទ្ធតែមាននាមត្រកូល Dương Cong The ។ នៅទីនេះ ផ្ទះទាំងអស់បានប្រកក្បឿងយិនយ៉ាងប្រពៃណី ហើយប្រជាជនមានចិត្តរស់រាយរាក់ទាក់ និងរក្សាបានវប្បធម៌ប្រពៃណីក្នុងស្រុក”។
ពានរង្វាន់នេះ មិនត្រឹមតែលើកតម្កើងគោលដៅទេសចរណ៍ក្នុងស្រុកមួយនៅខេត្ត Lang Son ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយទេសចរណ៍វៀតណាមក្នុងការតម្រង់ទិស ជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍តាមទិសនិរន្តរភាព មានទំនួលខុសត្រូវ និងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចនិងវប្បធម៌ដល់សហគមន៍ជនក្នុងតំបន់ ក៏ដូចជាកត់សម្គាល់ពីឋានៈរបស់ទេសចរណ៍ Lang Son នៅលើផែនទីទេសចរណ៍ពិភពលោកផងដែរ៕