• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្តេជ្ញាដក "កាតលឿង" IUU

នាថ្ងៃទី ២៥ ខែកុម្ភៈ រដ្ឋាភិបាលវៀតណាមបានចេញសារទូរលេខមួយស្តីពីការផ្តោតសំខាន់លើការត្រៀមរៀបចំសម្រាប់ធ្វើការជាមួយក្រុមអធិការកិច្ចលើកទី ៥ របស់គណៈកម្មការអឺរ៉ុប (EC) ដោយប្តេជ្ញាដកការព្រមាន "កាតលឿង" IUU (ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង) ចំពោះជលផលវៀតណាម។
រូបថត៖ VGP

សារទូរលេខនេះ តម្រូវឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចចំនួន ១២៣ ដោយផ្តោតលើក្រុមបញ្ហាសំខាន់ៗចំនួន ៥ រួមមាន៖ ក្របខ័ណ្ឌច្បាប់; ការគ្រប់គ្រងកងនាវា; ការត្រួតពិនិត្យ ការគ្រប់គ្រង និងតាមដាននាវានេសាទ; ការតាមដានប្រភពដើមជលផល; ការអនុវត្តន៍ច្បាប់ និងការដោះស្រាយការរំលោភបំពាន ស្របតាមអនុសាសន៍ចំនួន ៥ របស់ EC។

សារទូរលេខនេះបានសង្កត់ធ្ងន់ថា កម្មវិធី សេណារីយ៉ូ និងខ្លឹមសារនៃការងារជាមួយក្រុមអធិការ EC ត្រូវការកសាងយ៉ាងទូលំទូលាយ និងជាក់លាក់ ដោយកំណត់ការទទួលខុសត្រូវច្បាស់លាស់ដល់ភ្នាក់ងារ និងអង្គភាពនីមួយៗក្នុងការរៀបចំឯកសារសម្រាប់របាយការណ៍។ តាមផែនការ ក្រុមអធិការ EC នឹងធ្វើការត្រួតពិនិត្យលើកទី ៥ នៅដើមខែមីនាខាងមុខនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

នាថ្ងៃទី១៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងណាននីង (ក្វាងស៊ី) បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងភរិយា។

Top