• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ី ដើម្បីជូនដំណឹងពីលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នារសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅវិមានក្រឹមឡាំង បេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយជុង បានជួបសវនាការ ជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។
បេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយជុង បានជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Xuan Hung/nhandan.vn

ក្នុងជំនួបនេះ លោកប្រធានាធិបតី ពូទីន បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា ការដែលលោក តូ ឡឹម បន្តត្រូវបានបោះឆ្នោតជ្រើសតាំងធ្វើជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី បានបង្ហាញពីការជឿទុកចិត្តខ្ពស់របស់បក្ស និងប្រជាជន។ លោកប្រធានាធិបតី ពូទីន បានសម្តែងពីជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមនឹងសម្រេចបានជៅកជ័យនូវអាទិភាពជាយុទ្ធសាស្ត្រ នាំប្រទេសឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងរឹងមាំ និងសម្រេចបានជោគជ័យនូវគោលដៅដែលបានដាក់ចេញ។

នារសៀលថ្ងៃដដែល (ថ្ងៃទី២៤ ខែកុម្ភៈ) រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយជុង និងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក ស៊ែរហ្គេ ឡាវរ៉ូវ បានជួបពិភាក្សាគ្នា។ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃចំពោះស្ថានភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកភាពលើវិធានការជាច្រើនដើម្បីបង្កើនតួនាទីនាំមុខរបស់ក្រសួងទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ; និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាមានការយកចិត្តទុកដាក់ដូចគ្នា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការរបស់រដ្ឋាភិបាលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ៦ (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំក្នុងឆ្នាំ២០២៦។

Top