• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូល Top៥ ទីផ្សារនាំចេញដ៏មានសក្តានុពលរបស់បារាំង

នាពេលថ្មីៗនេះ ធនាគារវិនិយោគសាធារណៈបារាំង Bpifrance បានចាត់ថ្នាក់វៀតណាមចូល Top៥ ទីផ្សារនាំចេញដ៏មានសក្តានុពល សម្រាប់សហគ្រាសបារាំងក្នុងឆ្នាំ ២០២៦ រួមជាមួយប្រទេសឥណ្ឌូនេស៊ី ម៉ារ៉ុក កាណាដា និងអេមីរ៉ាតអារ៉ាប់រួម (UAE)។
រូបថត៖ VNA

វៀតណាមត្រូវបានវាយតម្លៃថា កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ កាលពីមុន   វៀតណាមត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃទាប ប៉ុន្តែឥឡូវនេះ ទីក្រុងធំៗនៅវៀតណាមបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ និងតម្រូវការសម្រាប់ផលិតផលគុណភាពខ្ពស់។

នេះជាឱកាសសម្រាប់សហគ្រាសបារាំងក្នុងការផ្តោតលើផលិតផល និងដំណោះស្រាយដែលមានតម្លៃបន្ថែម ដូចជា៖ អាហារកែច្នៃ ឧបករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ដំណោះស្រាយឌីជីថលសម្រាប់សហគ្រាស និងវិស័យសុខាភិបាល។ វៀតណាមក៏ត្រូវបានចាត់ទុកជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់តម្លៃនៃតំបន់អាស៊ីអាគ្នេយ៍ ដោយបើកចេញសមត្ថភាពឈានចូលទីផ្សារអាស៊ានកាន់តែច្រើនទៀត។

យោងតាម Bpifrance នៅឆ្នាំ ២០២៦ យុទ្ធសាស្ត្រនាំចេញដ៏មានប្រសិទ្ធភាពមិនត្រឹមតែពឹងផ្អែកលើទីផ្សារប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គោលដៅលើប្រទេសដែលមានតម្រូវការច្បាស់លាស់ និងសក្តានុពលកំណើនរយៈពេលវែងទៀតផង។ វៀតណាម ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ត្រូវបានចាត់ទុកជាគោលដៅគួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងនិន្នាការនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការរបស់រដ្ឋាភិបាលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ៦ (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំក្នុងឆ្នាំ២០២៦។

Top