• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប៊ិញភឿកគឺជាសក្ខីភាពបញ្ជាក់អំពីឆន្ទៈនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ដោយឥតឈប់ឈរ

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីលាន ២៣ មិនា ទីក្រុង Dong Xoai គណៈកម្មាធិការបក្សខេត្ត Binh Phuoc បានប្រារព្ធពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះខេត្ត Binh Phuoc (២៣ មីនា ១៩៧៥ - ២៣ មីនា ២០២៥) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក លឿង គឿងបានសង្កត់ធ្ងន់ថា ខួបលើកទី ៥០ នៃទិវារំដោះខេត្ត Binh Phuoc គឺជាឱកាសដើម្បីរំលឹកឡើងវិញនូវប្រវត្តិវីរៈភាព តបស្នងសង់គុណនិងលើកតម្កើងវីរៈយុទ្ធជនពលី ដែលបានពលីកម្មក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ តាមនោះ ដើម្បីប្រជាជនវៀតណាមគ្រប់ជំនាន់ទាំងជំនាន់បច្ចុប្បន្ន និងជំនាន់អនាកត នឹងយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិ។

លោកប្រធានរដ្ឋបានស្នើឱ្យខេត្ត Binh Phuoc បន្តពង្រីកយ៉ាងខ្លាំងក្លានូវប្រពៃណីវីរៈភាពរបស់ខ្លួន និងឈានចូលយុគសម័យថ្មីជាមួយប្រទេសទាំងមូល។ ប្រធានរដ្ឋ លោក លឿង គឿង បានប្រគល់គ្រឿងឥស្សិរយយសពលកម្មថ្នាក់ទី១ ដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Binh Phuoc ផងដែរ។

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ និងក្រុមការងារមជ្ឈិមបានអញ្ជើញទៅអុជធូបនៅរមណីយដ្ឋានប្រវត្តិសាស្ត្រជាតិ Phu Rieng Do ដែលជាកន្លែងបង្កើតសាខាបក្សកុម្មុយនិស្តឥណ្ឌូចិន នៅ Phu Rieng ចំណុះឃុំ Thuan Phu ស្រុក Dong Phu ខេត្ត Binh Phuoc

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top