• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប៉ូលីសសមុទ្រវៀតណាមបើកយុទ្ធនាការប្រយុទ្ធប្រឆាំងការនេសាទ IUU នៅដែនសមុទ្រជាប់គ្នារវាងវៀតណាម -ម៉ាឡេស៊ី-ថៃ

ក្នុងនាមជាអង្គភាពដឹកនាំការទប់ស្កាត់ការនេសាទ IUU នៅសមុទ្រ កងកម្លាំងប៉ូលីសសមុទ្របានបង្កើតបញ្ជាការរួមនៅបញ្ជាការប៉ូលីសសមុទ្រតំបន់ទី ៤ (Ba Ria-Vung Tau) ដើម្បីត្រួតពិនិត្យ ដឹកនាំ និងគ្រប់គ្រងកងកម្លាំងដែលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងការនេសាទ IUU ។
លោកឧត្តមសេនីយទោ Bui Quoc Oai អញ្ជើញថ្លែងមតិ។ រូបថត៖ VOV

ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាមចាប់ផ្ដើមបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) នៅដែនសមុទ្រជាប់គ្នារវាងវៀតណាម -ម៉ាឡេស៊ី-ថៃតាមរយៈការត្រួតពិនិត្យ និងសន្និដ្ឋានរបស់គណៈប្រតិភូគណៈកម្មការអឺរ៉ុបលើកទី៤ (EC) ប្រចាំនៅវៀតណាម បានចង្អុលបង្ហាញអំពីក្រុមបញ្ហាចំនួន ៤ ក្នុងនោះមានបញ្ហាគ្រប់គ្រងក្រុមនាវាការត្រួតពិនិត្យ និងការគ្រប់គ្រងប្រតិបត្តិការនាវានេសាទត្រីការអនុវត្តច្បាប់ និងការដោះស្រាយការរំលោភបំពានផ្នែករដ្ឋបាល។ ក្នុងនាមជាអង្គភាពដឹកនាំការទប់ស្កាត់ការនេសាទ IUU នៅសមុទ្រ កងកម្លាំងប៉ូលីសសមុទ្របានបង្កើតបញ្ជាការរួមនៅបញ្ជាការប៉ូលីសសមុទ្រតំបន់ទី ៤ (Ba Ria-Vung Tau) ដើម្បីត្រួតពិនិត្យ ដឹកនាំ និងគ្រប់គ្រងកងកម្លាំងដែលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងការនេសាទ IUU ។ ជាពិសេសក្នុង ខែមេសា ឆ្នាំនេះផ្ដោតសំខាន់លើការទប់ស្កាត់ និងបញ្ឈប់ស្ថានការណ៍នាវានេសាទត្រីវៀតណាមរំលោភបំពានដែនទឹកបរទេស។ ទន្ទឹមនឹងនោះ ពង្រឹង និងជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីការផ្សព្វផ្សាយគោលនយោបាយ អប់រំផ្នែកច្បាប់ និងលើកកម្ពស់ការយល់ដឹងអំពីការគោរពច្បាប់ក្នុងចំណោមប្រជានេសាទផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រាត្រីផ្ដាច់ព្រ័ត្រ DIFF ២០២៦៖ ទីក្រុងដាណាំងបញ្ជាក់ពីភាពទាក់ទាញនៃទីក្រុងពិធីបុណ្យអន្តរជាតិ

រាត្រីផ្ដាច់ព្រ័ត្រ DIFF ២០២៦៖ ទីក្រុងដាណាំងបញ្ជាក់ពីភាពទាក់ទាញនៃទីក្រុងពិធីបុណ្យអន្តរជាតិ

នាយប់ថ្ងៃទី ១១ ខែកក្កដា ពិធីបុណ្យកាំជ្រួចអន្តរជាតិដាណាំងឆ្នាំ ២០២៦ បានចូលដល់រាត្រី ផ្ដាច់ព្រ័ត្រ ក្រោយពីការប្រកួតរយៈពេលជាងមួយខែ។

Top