• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុស “បុណ្យតេតដាំដើមឈើ ដឹងគុណលោកប្រធានហូជីមិញជារៀងរហូត”

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីបំផុស “បុណ្យតេតដាំដើមឈើ ដឹងគុណលោកប្រធានហូជីមិញជារៀង រហូត” ឆ្នាំរោង ឆស័ក ឆ្នាំ ២០២៤។
សហភាពការងារទីក្រុង Da Nang ចាប់ផ្តើមយុទ្ធនាការដាំដើមឈើនៅដើមនិទាឃរដូវ។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាលោក Tran Thanh Man បានឲ្យដឹងថា៖ ក្រោយរយៈពេល៣ឆ្នាំនៃការអនុវត្តគម្រោងដាំដើមឈើបៃតង១ពាន់លានដើម តាម សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រទេសទាំងមូលបានដាំដើមឈើបាន ជិត៧៧០លានដើម។ រួមចំណែកដល់សមិទ្ធិផលរួមនោះ មានភាពម្ចាស់ការ ភាព សកម្ម និងការនាំមុខគេរបស់ក្រសួងការពារប្រទេស និងអង្គភាពនានា៖

អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវសារាចរណ៍លេខ១៣ របស់គណៈលេខា ស្តីពីការ បង្កើនការដឹកនាំរបស់បក្សចំពោះការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើ។ បន្តអប់រំ និងឃោសនាសេចក្ដីអំពាវនាវឲ្យអនុវត្តន៍ បុណ្យតេតដាំដើមឈើ របស់លោកប្រធាន ហូជីមិញ ហើយមានវិធីច្នៃប្រឌិតជាច្រើន ដើម្បីលើកទឹកចិត្តដល់អង្គភាព និងយុទ្ធជន នៃកងទ័ពទាំងមូល ចូលរួមប្រឡងប្រណាំង ដាំដើមឈើ និងអនុវត្តន៍បានល្អនូវចលនា បុណ្យតេតដាំដើមឈើ ដឹងគុណលោកប្រធានហូជីមិញជារៀងរហូត

នៅស្រុក Lien Chieu ទីក្រុង Da Nang នាព្រឹកថ្ងៃទី១៧ កុម្ភៈ បន្ទាប់ពីពិធីបំផុស បុណ្យតេតដាំដើមឈើ ថ្នាក់ដឹកនាំទីក្រុង Da Nang និងប្រជាជនបានដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់បឹង Bau Tram សួនឧស្សាហកម្ម Hoa Khanh។ លោក Le Van Dai អនុប្រធានសហភាពការងារទីក្រុង Da Nang បានឲ្យដឹងថា៖

ក្នុងកម្មវិធីដើមឈើបៃតង ១ពាន់លានដើម ដែលរដ្ឋាភិបាលបានបំផុស និងតាម ផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុង ត្រឹមឆ្នាំ២០២៥ នឹងមានដើមឈើបៃតង ចំនួន ៥លានដើម។ តាមរយៈសកម្មភាពដាំដើមឈើប្រចាំឆ្នាំ នឹងជួយឲ្យសមាជិក សហជីព និងកម្មករមានមនសិកាអំពីការបង្កើតបរិយាកាសបៃតងនៅកន្លែងធ្វើការ និងកន្លែង ស្នាក់នៅរបស់ពួកគេ។ សមាជិកសហជីព និងកម្មករម្នាក់ៗ រួមដៃគ្នាបង្កើតទីក្រុងបៃតង ស្អាត និងស្រស់បំព្រង

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top