• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសពិធីជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (០៥ មិថុនា)

នាព្រឹកថ្ងៃទី ១ មិថុនា នៅទីលាន៣០ តុលា ទីក្រុងហា ឡុង ក្រសួងកសិកម្មនិងបរិស្ថានបានសម្របសម្រួលជាមួយ គណៈ កម្មាធិការប្រជាជនខេត្តគ័ងនិញ និងអង្គភាពពាក់ព័ន្ធរៀបចំពិធីមិទ្ទីញយ៉ាងឱឡារិក ដើម្បី ជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (៥ មិថុនា) និងបំផុសខែសកម្មភាពដើម្បីបរិស្ថានឆ្នាំ ២០២៥។
ពិធីមិទ្ទីញជួយជ្រោមជ្រែអទិវាបរិស្ថានពិភពលោក (ថ្ងៃទី ៥ ខែមិថុនា) និងខែសកម្មភាពដើម្បីបរិស្ថានឆ្នាំ ២០២៥ (រូបថត៖ Duc Hieu/TTXVN)

ព្រឹត្តិការណ៍ឆ្នាំនេះមានប្រធានបទជាសាកលគឺ “ប្រឆាំងការបំពុលដោយប្លាស្ទិក” ដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បំផុសឡើង។ នៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោកឡេ កុងថាញ់ បានសង្កត់ធ្ងន់ថា ការបំពុលប្លាស្ទីកលែងជាបញ្ហារបស់ប្រទេសតែមួយទៀត សោត ប៉ុន្តែជាការគំរាមកំហែងជាសកល ដែលទាមទារឱ្យមានសកម្មភាពបន្ទាន់ និងសមកាលកម្ម។ ក្នុងពេលជាមួយគ្នានោះ បើតាមលោក ងៀម សួន គឿង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត គ័ង និញ ខេត្តបានទទួលស្គាល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃកិច្ចការពារបរិស្ថាន ទប់ស្កាត់ការបំពុលប្លាស្ទីក និងការលើកកម្ពស់គុណភាពនៃបរិស្ថានរស់នៅ។

ពិធីមិទ្ទិញឆ្នាំនេះត្រូវបានរំពឹងថា នឹងមិនត្រឹមតែបង្កើតឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់ពេញមួយខែមិថុនា។ អាស្រ័យហេតុនេះ បង្កើតបណ្តាញតភ្ជាប់គំរូសេដ្ឋកិច្ចវិលជុំ ផ្សព្វផ្សាយទម្លាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

នាថ្ងៃទី ៤ មិថុនា គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Nguyen Hoang Hiep បានចូលរួមវេទិកាសកលស្តីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ (GP2025) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) បានធ្វើជាប្រធាន ហើយរដ្ឋាភិបាលស្វីសធ្វើជាម្ចាស់ផ្ទះនៃវេទិកានៅឆ្នាំនេះ។

Top