• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសខែសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅទីក្រុង Hue ក្រសួងនគរបាលវៀតណាម បានសម្របសម្រួលជាមួយមជ្ឈិមសម្ព័ន្ធសមាគមនារី វៀតណាម មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងគណៈកម្មាធិការប្រជាជនទីក្រុង Hue ដើម្បីរៀបចំពិធីបំផុសខែសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥; ជួយជ្រោម ជ្រែងទិវាពិភពលោកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (៣០ កក្កដា) និងទិវាប្រជាជនទាំងមូលតស៊ូប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
គណៈប្រតិភូធ្វើពិធីបំផុសខែសកម្មភាព ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥។ រូបថត៖ Le Hieu/VOV-ភូមិភាគកណ្តាល

ដោយប្រធានបទ "ការជួញដូរមនុស្សគឺជាបទល្មើសមានការរៀបចំ - បញ្ឈប់ការកេងប្រវ័ញ្ច" ពិធីបំផុសគឺជាឱកាសមួយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពគ្រោះថ្នាក់ ល្បិចកល និងទំហំឆ្លងដែននៃបទល្មើសជួញដូរមនុស្ស។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា ស្ថានភាពនៃបទល្មើសជួញដូរមនុស្សលើពិភពលោកនិយាយរួម និងនៅវៀតណាមនិយាយដោយឡែកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ លើសពីនេះ ជម្លោះប្រដាប់អាវុធ អស្ថិរភាពនយោបាយនៅក្នុងប្រទេសមួយចំនួន ផលប៉ះពាល់នៃគ្រោះធម្មជាតិ ជំងឺរាតត្បាត តម្រូវការការងារកើនឡើង និងគោលនយោបាយបើកចំហ សមាហរណកម្មពិភពលោកនឹង​ជំរុញឲ្យមានការធ្វើចំណាកស្រុក កឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការ ក្លែងបន្លំ បបួលជនរងគ្រោះដើម្បីជួញដូរមនុស្ស។ ដូច្នេះហើយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានស្នើថា៖

“ខ្ញុំសូមអំពាវនាវដល់គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប រួមសាមគ្គីគ្នា លើកកម្ពស់ការយល់ដឹង ម្ចាស់ការធ្វើសកម្មភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ ចូលរួមយ៉ាងសកម្មក្នុងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រួមចំណែកកសាងសង្គមប្រកបដោយសណ្តាប់ធ្នាប់ និងវិន័យ។ វៀតណាមប្តេជ្ញា លុបបំបាត់បទល្មើសជួញដូរមនុស្សចេញពីជីវភាពសង្គម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top