• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធមជ្ឈមណ្ឌលព័ត៌មាន​ អ្នកយកព័ត៌មានជាង ២០០០ នាក់ ចុះឈ្មោះ​ធ្វើ​ការងារនៅ​ SEA Games 32

នាថ្ងៃទី២៩ ខែមេសា នៅពហុកីឡាដ្ឋានជាតិមរតកតេជោ គណៈចាត់តាំងនៃប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games ៣២) បានរៀបចំពិធីបើកដាក់ឲ្យដំណើរការមជ្ឈមណ្ឌលព័ត៌មាន ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។
និមិត្តសញ្ញា (Logo) និងរូបតុក្កតាតំណាង (Mascot) នៃ SEA Games ៣២។

មជ្ឈមណ្ឌលព័ត៌មាន SEA Games ៣២ មានទីតាំងនៅជាន់ទី ១ នៃពហុកីឡដ្ឋានមរតកតេជោ ស្ថិតក្នុងតំបន់ពហុកីឡាដ្ឋានជាតិ ដែលបានសាងសង់នៅលើផ្ទៃដីជាង ៨០ ហិកតា នៅជាយក្រុងភ្នំពេញ កម្ពុជា។ ក្រៅពីមជ្ឈមណ្ឌលព័ត៌មានបានដាក់ឲ្យដំណើរការនោះ ប្រទេសម្ចាស់ផ្ទះកម្ពុជាក៏បានបង្កើតមជ្ឈមណ្ឌលព័ត៌មានមួយទៀតនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ ជ្រោយចង្វា ដែលជាទីតាំងប្រកួតដែលមានចំនួនវិញ្ញាសា និងខ្លឹមសារប្រកួតច្រើនជាងគេនៅស៊ីហ្គេម៣២នេះ; ទន្ទឹមនឹងនេះ បានរៀបចំសេវាកម្មអ៊ីនធឺណែត ដោយផ្តល់ wifi សាធារណៈដោយឥតគិតថ្លៃនៅគ្រប់ទីកន្លែងនៃការប្រកួត។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (ក្រសួងព័ត៌មានកម្ពុជា) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែមេសា មានអ្នកយកព័ត៌មានជាង ២០០០ នាក់ចំណុះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទីម័រឡេស្ទើ បានចុះឈ្មោះប្រតិបត្តិការនៅ SEA Games ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២។

នៅ SEA Games ៣២ មានប្រភេទកីឡាចំនួន ៣៧ ជាមួយវិញ្ញាសារចំនួន ៥៨៦ ប្រភេទ។ គណៈចាត់តាំងបានរៀបចំមេដាយគ្រប់ប្រភេទចំនួន ៥.១៥១គ្រឿង ដើម្បីប្រគល់ជូនកីឡាករដែលទទួលបានស្នាដៃខ្ពស់ក្នុងវិញ្ញាសារកីឡានីមួយៗ។ ជាមួយនឹងពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” SEA Games ៣២គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥-១៧ ខែឧសភា នៅរាជធានីភ្នំពេញ និងខេត្ត ក្រុងចំនួន ៤ផ្សេងទៀតរបស់កម្ពុជា រួមមាន សៀមរាប ព្រះសីហនុ កំពត និងកែប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា

នារសៀលថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) តំណាងឲ្យលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញមកអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

Top