• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នាព្រឹកថ្ងៃទី ១១ តុលា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើក ទី២៧។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិបើកសម័យប្រជុំ។ (រូបថត៖ VNA)
អញ្ជើញថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្រុមខ្លឹមសារសំខាន់ៗត្រូវបានផ្តល់យោបល់ក្នុងសម័យប្រជុំលើកនេះ៖ “សម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តល់យោបល់លើខ្លឹមសារ ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥ មិនត្រឹមតែជាការវាយតម្លៃអំពី ការអនុវត្តផែនការសេដ្ឋកិច្ច សង្គមកិច្ចនិងថវិកាឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ មតិយោបល់ លើផែនការរំពឹងទុកសម្រាប់ឆ្នាំបន្ទាប់ទៀតផង។ នេះក៏ជាឱកាសមួយ ដើម្បីវាយតម្លៃពាក់កណ្តាលអាណត្តិ ស្ថានភាពនៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើង វិញ និងការអនុវត្តភារកិច្ចនៃផែនការ ៥ ឆ្នាំ; ផែនការខ្ចីប្រាក់និងសងបំណុលសាធា រណៈ;ផែនការវិនិយោគសាធារណៈរយៈពេលមធ្យម... ទាំងនេះគឺជាខ្លឹមសារដ៏ធំ និងសំខាន់ខ្លាំងណាស់។ យើងខ្ញុំស្នើថា ផ្អែកលើមតិក្នុងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម យើងត្រូវត្រៀមរៀបចំដោយប្រុងប្រយ័ត្ន ដើម្បីដាក់ជូនរដ្ឋសភាពិភាក្សាពិចារណានិងសម្រេច”។
បន្ទាប់ពីពិធីបើក នៅព្រឹកថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់ យោបល់លើរបាយការណ៍ស្តីពីលទ្ធផលឃ្លាំមើលការដោះស្រាយ ឆ្លើយតបនឹងសំណើរ របស់អ្នកបោះឆ្នោតដែលបានផ្ញើមកសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី១៥។ នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការ ត្រៀមរៀបចំការបោះឆ្នោតទំនុកចិត្តចំពោះអ្នកកាន់តំណែងដែលត្រូវបានជ្រើសរើស ឬអនុម័តដោយរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦ខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។

Top