សម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី១៤ ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី ២៤ ខែមិនា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមសម័យប្រជុំនេះមានវត្តមាន អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan កម្មាភិបាលបដិវត្តជើងចាស់ តំណាងអង្គទូត និងសមាជិកសភានីតិកាលទី១៤។
អញ្ជើញថ្លែងបើកសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា សម័យប្រជុំលើកទី ១១គឺជាសម័យប្រជុំចុងក្រោយនៃអាណត្តិរដ្ឋសភា នីតិកាលទី ១៤ ដែលបានប្រព្រឹត្តិទៅក្នុងពេលដែលប្រទេសជាតិទាំងមូលកំពុងផ្ដោតសំខាន់លើការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ហើយត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១ - ២០២៦ ។ លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖
“សម័យប្រជុំនេះ គឺជាឱកាសដើម្បីវាយតម្លៃ និង ពិនិត្យឡើងវិញនូវសមិទ្ធិផល និងលទ្ធផល ដែលទទួលបាន និងកំហិតលើវិស័យនីតិបញ្ញត្តិ នីតិប្រតិបត្តិ យុត្តិធម៌ និងការងារផ្សេងៗទៀត ហើយតាមនោះធ្វើការវិភាគយ៉ាងច្បាស់លាស់អំពីមូលហេតុ មេរៀនបទពិសោធន៍ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់បន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់ប្រសិទ្ធភាព សុពលភាព ក្នុងអាណត្តិខាងមុខ បង្កើតឧត្តមភាព នាំប្រទេសជាតិឈានចូលសម័យកាល អភិវឌ្ឍន៍ថ្មី។ អាចនិយាយបានថា នេះគឺជាសម័យប្រជុំ ដែលមានលក្ខណៈជាស្ពានតភ្ជាប់ ក៏ដូចជារួមចំណែកទៅក្នុងការផ្ទេរអាណត្តិរបស់ស្ថាប័នសំខាន់ៗក្នុងក្បាលម៉ាស៊ីនរដ្ឋ”។
ដោយមានអត្ថន័យដូច្នេះ នៅក្នុងសម័យប្រជុំនេះរដ្ឋសភានឹងធ្វើការពិភាក្សា និងវាយតម្លៃលើការងាររបស់រដ្ឋសភានីតិកាលទី ១៤; ពិនិត្យរបាយការណ៍ការងារអាណត្តិ ២០១៦-២០២១ របស់៖ ប្រធានរដ្ឋ រដ្ឋាភិបាល តុលាការប្រជាជនកំពូល ជាដើម។ ទន្ទឹមនឹងនេះ រដ្ឋសភានឹងពិចារណា ហើយធ្វើការសំរេចចិត្តលើការបញ្ចប់មុខតំណែង ការបោះឆ្នោតជ្រើសតាំង និងផ្ដល់សច្ចាប័នលើកម្មាភិបាលជាន់ខ្ពស់ក្នុងក្បាលម៉ាស៊ីនរដ្ឋ ដើម្បីឆ្លើយតបនឹងតម្រូវការអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស។
បន្ទាប់ពីសុន្ទរកថាបើកនោះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងរបាយការណ៍ការងារសម្រាប់អាណត្តិទី ១៤ របស់រដ្ឋសភា។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានថ្លែងរបាយការណ៍បូកសរុបការងារសម្រាប់អាណត្តិ ២០១៦ - ២០២១ របស់ប្រធានរដ្ឋ។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងរបាយការណ៍បូកសរុបការងារសម្រាប់អាណត្តិ ២០១៦-២០២១ របស់រដ្ឋាភិបាលផងដែរ៕
![]() |
សម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី១៤ |

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan (រូបថត៖VGP) |
ដោយមានអត្ថន័យដូច្នេះ នៅក្នុងសម័យប្រជុំនេះរដ្ឋសភានឹងធ្វើការពិភាក្សា និងវាយតម្លៃលើការងាររបស់រដ្ឋសភានីតិកាលទី ១៤; ពិនិត្យរបាយការណ៍ការងារអាណត្តិ ២០១៦-២០២១ របស់៖ ប្រធានរដ្ឋ រដ្ឋាភិបាល តុលាការប្រជាជនកំពូល ជាដើម។ ទន្ទឹមនឹងនេះ រដ្ឋសភានឹងពិចារណា ហើយធ្វើការសំរេចចិត្តលើការបញ្ចប់មុខតំណែង ការបោះឆ្នោតជ្រើសតាំង និងផ្ដល់សច្ចាប័នលើកម្មាភិបាលជាន់ខ្ពស់ក្នុងក្បាលម៉ាស៊ីនរដ្ឋ ដើម្បីឆ្លើយតបនឹងតម្រូវការអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស។
បន្ទាប់ពីសុន្ទរកថាបើកនោះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងរបាយការណ៍ការងារសម្រាប់អាណត្តិទី ១៤ របស់រដ្ឋសភា។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានថ្លែងរបាយការណ៍បូកសរុបការងារសម្រាប់អាណត្តិ ២០១៦ - ២០២១ របស់ប្រធានរដ្ឋ។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងរបាយការណ៍បូកសរុបការងារសម្រាប់អាណត្តិ ២០១៦-២០២១ របស់រដ្ឋាភិបាលផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម