• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសប្តាហ៍ Festival សិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤

ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា សប្តាហ៍ Festival សិល្បៈអន្តរជាតិ Hue ឆ្នាំនេះ បានទាក់ទាញក្រុមសិល្បៈជិត ៣០ ក្រុម មកពីប្រទេស បារាំង បែលហ្ស៊ិក អេស្ប៉ាញ កាណាដា ជប៉ុន ចិន កូរ៉េខាងត្បូង និងវៀតណាម។
ទិដ្ឋភាពនៃពិធីបើកសប្តាហ៍ Festival សិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤។ (រូបថត៖ VOV)

សប្តាហ៍ Festival សិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ ក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌ជាមួយនឹងការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ” បានបើកជាផ្លូវការ កាលពីយប់ថ្ងៃទី ៧ មិថុនា នៅវិមាន Kien Trung នៅក្នុងអតីតព្រះបរមរាជវាំង Hue។
ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា សប្តាហ៍ Festival សិល្បៈអន្តរជាតិ Hue ឆ្នាំនេះ បានទាក់ទាញក្រុមសិល្បៈជិត ៣០ ក្រុម មកពីប្រទេស បារាំង បែលហ្ស៊ិក អេស្ប៉ាញ កាណាដា ជប៉ុន ចិន កូរ៉េខាងត្បូង និងវៀតណាម។ លោក Nguyen Van Phuong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឲ្យដឹងថា៖
“សប្តាហ៍ Festival Hue ឆ្នាំនេះ នឹងបន្តផ្សព្វផ្សាយស្មារតីសហគមន៍។ ក្រៅពី កម្មវិធីនានានៅក្នុងព្រះបរមរាជវាំង Hue  គណៈរៀបចំ ក៏រចនាកម្មវិធីបើកចំហ ពិធី បុណ្យតាមដងផ្លូវ និងឆាកសហ
គមន៍ជាច្រើនសម្រាប់ក្រុមសិល្បៈអន្តរជាតិសម្តែង សម្រាប់បម្រើប្រជាជន។ ទន្ទឹមនឹងនោះ នៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្តក៏បាន រៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន ដើម្បីឲ្យប្រជាជន និងភ្ញៀវទេសចរមិន ត្រឹមតែបានសម្របខ្លួនក្នុងបរិយាកាសពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងបានរីករាយ ជាមួយនឹងសូរសំឡេង និងពន្លឺនៃកម្មវិធីសិល្បៈដ៏ពិសេសៗទៀតផង"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

សាកលវិទ្យាល័យ Georgia បានប្តេជ្ញាចិត្តក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់កងកម្លាំងស្វែងរករបស់វៀតណាម រួមទាំងការចែករំលែកទិន្នន័យផែនទី។

Top