• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Phu Yen ឆ្នាំ ២០២៤

ក្នុងឱកាសអបអរសាទរខួបលើកទី ៤៩ នៃទិវារំដោះខេត្ត Phu Yen (ថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤) នាយប់ថ្ងៃទី ៣០ ខែមីនា នៅទីក្រុង Tuy Hoa គណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានបើកសប្តាហ៍វប្បធម៌-ទេសចរណ៍ឆ្នាំ ២០២៤។
កម្មវិធីសិល្បៈនៅពិធីបើកសប្តាហ៍វប្បធម៌-ទេសចរណ៍ Phu Yen ឆ្នាំ ២០២៤។ (រូបថត៖ VOV)

សកម្មភាពស្នូលៗនៃសប្តាហ៍វប្បធម៌-ទេសចរណ៍ Phu Yen ឆ្នាំ ២០២៤ រួមមាន៖ ពិព័រណ៍ផ្សព្វផ្សាយផលិតផល OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ) ភោជនាហារ និងទេសចរណ៍; ការប្រកួតក្រុមតន្ត្រីនៅក្នុងខេត្ត; ការសម្តែងបេតិកភណ្ឌវប្បធម៌អរូបី គួបផ្សំនឹងការសម្ដែងសំលៀកបំពាក់ប្រពៃណីនៅទឹកដី Phu Yen។ នៅតាមមូលដ្ឋាននានាក្នុងខេត្ត ក៏មានកម្មវិធី និងសកម្មភាពជួយជ្រោមជ្រែងផងដែរ ដូចជា៖ ការសម្តែងសិល្បៈច្រៀង bai choi; ការប្រណាំងទូក; ការឧទ្ទេសនាមអំពីមុខម្ហូបឆ្ងាញ់ៗ មុខម្ហូបពីត្រីធូណាសមុទ្រ; ការប្រឡងរូបថតសិល្បៈអំពីរមណីយដ្ឋាន និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ; ការសម្តែងក្បាច់គុន…

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ តំបន់ឆ្នេរប៉ែកខាងត្បូងភូមិភាគកណ្តាល នឹងក្លាយជាតំបន់ទេសចរណ៍សំខាន់ដោយមានលក្ខណៈលេចធ្លោខាងទេសចរណ៍សមុទ្រ ផ្សារភ្ជាប់ជាមួយនឹងលំហវប្បធម៌ និងបរិស្ថានវិទ្យាសមុទ្រ។ ក្នុងនោះ ខេត្ត Phu Yen នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ថ្នាក់ជាតិ និងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top