• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២

សប្តាហ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែកក្កដា គឺជាឱកាសសម្រាប់ស្ថាប័នរដ្ឋ សហគ្រាស ប្រជាជនខេត្ត Hau Giang ស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ផ្លាស់ប្តូរឌីជីថលពីខេត្ត ក្រុងនានា។
  បើកសប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ (រូបថត៖ VNA)  

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុង Vi Thanh ខេត្ត Hau Giang បានប្រព្រឹត្តិទៅសប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ ដោយមានការចូលរួមរបស់តំណាងខេត្តក្រុងចំនួន ៣២ និងសហគ្រាស សមាគម និងសម្ព័ន្ធសមាគមជាង ២០០។ សប្តាហ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកក្កដា គឺជាឱកាសសម្រាប់ស្ថាប័នរដ្ឋ សហគ្រាស ប្រជាជនខេត្ត Hau Giang ស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ផ្លាស់ប្តូរឌីជីថលពីខេត្ត ក្រុងនានា។ អញ្ជើញថ្លែងនៅទីនេះ លោក Dong Van Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang បានឲ្យដឹងថា៖ សប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ - Hau Giang ឆ្នាំ ២០២២ នឹងបើកឱកាសសហប្រតិបត្តិការវិនិយោគជាមួយអង្គការនានា ព្រមទាំងជាការហៅអញ្ជើញមកវិនិយោគនៅខេត្ត Hau Giang ជាពិសេសគឺលើវិស័យសរសរស្តម្ភចំនួន ៤  ដែលខេត្តកំពុងផ្ដោតសំខាន់វិនិយោគគឺ ឧស្សាហកម្ម កសិកម្ម នគរ និងទេសចរណ៍។ តាមរយៈព្រឹត្តិការនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នាឈានទៅមុខរបស់ខេត្ត Hau Giang ដោយកំណត់ថា បច្ចេកវិទ្យាព័ត៌មានគឺជាជំហានបង្កើតការអភិវឌ្ឍយ៉ាងខ្លាំងក្លាសម្រាប់ខេត្ត Hau Giang សំដៅសម្រេចឲ្យបានគោលដៅធំដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគខេត្តលើកទី ១៤ បានដាក់ចេញ ពោលគឺ នាំខេត្ត Hau Giang ឲ្យក្លាយទៅជាខេត្តអភិវឌ្ឍន៍យ៉ាងល្អបង្គួរមួយរបស់តំបន់ ដីសណ្ដ Cuu Long នាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top