• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និសីទលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣

ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំ (រូបថត៖ Trí Dũng/TTXVN)
 

សន្និសីទលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ បានបើកនាព្រឹកថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងហាណូយ។

អញ្ជើញជាអធិបតីនិងថ្លែងមតិបើកសន្និសីទ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និសីទលើកនេះមានភារកិច្ចដូចតទៅៈ ពិភាក្សានិងសម្រេចលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ ផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម សម្រាប់ដំណាក់កាល ៥ ឆ្នាំ ២០២១-២០២៥; ពិចារណានិងប្រកាសឱ្យប្រើប្រាស់ បទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ លេខាធិការដ្ឋាននិងបទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម សម្រាប់អាណត្តិទី ១៣ រួមទាំងបទប្បញ្ញត្តិស្តីពីការអនុវត្តលក្ខន្តិកៈបក្សនិងបទប្បញ្ញត្តិ ស្តីពីការត្រួតពិនិត្យ ការឃ្លាំមើលនិងវិន័យរបស់បក្ស សម្រាប់អាណត្តិនីតិកាលទី ១៣។ គណៈកម្មាធិការមជ្ឈឹមក៏បានពិនិត្យលើការបន្តការងារត្រៀមកម្មាភិបាល សម្រាប់មុខតំណែងថ្នាក់ដឹកនាំ នៃស្ថាប័នរដ្ឋសម្រាប់អាណត្តិទី ១៥ ដើម្បីឱ្យរដ្ឋសភាបោះឆ្នោតជ្រើសរើសឬអនុម័តនៅសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍ថា៖ “ជ្រួតជ្រាបយ៉ាងហ្មត់ចត់និងរៀបចំយ៉ាងល្អការអនុវត្តគោលការណ៍និងសេចក្តីសម្រេចចិត្តសំខាន់ៗនៃមហាសន្និបាតលើកទី ១៣ ស្តីពីការធ្វើសមកាលកម្មល្អឥតខ្ចោះនូវស្ថាប័នអភិវឌ្ឍន៍ ដែលជាដំបូងបង្អស់គឺស្ថាប័នអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។  ទន្ទឹមជាមួយគ្នានោះ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ទាក់ទងនឹងសេដ្ឋកិច្ចសង្គមនិងបរិស្ថាន។ ពង្រឹងនិងពង្រីកស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច; ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផ្ទៃក្នុង ផលិតភាពគុណភាព ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច; កំណើនសេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសង្គម ការកសាងនិងលើកកម្ពស់តម្លៃវប្បធម៌និងកម្លាំងពលំរបស់ប្រជាជន វៀតណាម។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍វឌ្ឍនភាពនិងយុត្តិធម៌សង្គម ធានានូវឧត្តមភាពនៃរបបសង្គមនិយមនៅវៀតណាម”។

ទាក់ទងនឹងការឧទ្ទេសនាមកម្មាភិបាលសម្រាប់មុខតំណែង ជាអ្នកដឹកនាំនៃស្ថាប័នរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦ លោកអគ្គលេខាបក្សបានអះអាងថា នេះគឺជាការងារសំខាន់ណាស់។ គណៈកម្មាធិការមជ្ឈឹមបក្សបានពិចារណានិងសម្រេចចិត្តឧទ្ទេសនាមកម្មាភិបាលសម្រាប់មុខតំណែងជាប្រធានរដ្ឋ នាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភា រួមទាំងបានផ្តល់យោបល់ស្តីពីការផ្តល់បតិឧទ្ទេសនាមកម្មាភិបាលកាន់មុខតំណែងដឹកនាំចំនួន ២៤ ផ្សេងទៀតនៃស្ថាប័នរដ្ឋ។

យោងតាមកម្មវិធី សន្និសីទនឹងដំណើរការរហូតដល់ថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២១ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top