• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“បើកសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៖ ឱកាស​មាសនៃវិស័យទេសចរណ៍វៀតណាម”

ការបើកសកម្មភាពទេសចរណ៍ឡើងវិញត្រូវមានយុទ្ធសាស្ត្រ ផែនការ ហើយត្រូវធានាការឯកភាពគ្នាក្នុងការចាត់វិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ នេះគឺជាខ្លឹមសារនៃកិច្ចសន្ទនាដោយប្រធានបទ “បើកសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៖ ឱកាសមាសនៃវិស័យទេសចរណ៍វៀតណាម”ដែលបានប្រព្រឹត្តិទៅនៅខេត្ត Binh Dinh កាលពីថ្ងៃទី ១៨ កុម្ភៈ។
កិច្ចសន្ទនាដោយប្រធានបទ “បើកសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៖ ឱកាសមាសនៃវិស័យទេសចរណ៍វៀតណាម” 

អង្គប្រជុំបានផ្ដោតសំខាន់លើការពិភាក្សាអំពីបណ្ដាបញ្ហាបន្ទាន់ក្នុងការបើកសកម្មភាពទេសចរណ៍ក្នុងស្រុក និងបរទេសលើគ្រប់ជ្រុងជ្រោយ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពចំពោះផ្នែកទេសចរណ៍វៀតណាម។ ជាពិសេស ក្រោយពេលវៀតណាមបានលុបចោលការរឹតត្បិតចំពោះបញ្ហាជើងហោះហើរអន្តរជាតិក្រោយថ្ងៃទី ១៥ កុម្ភៈ ហើយរដ្ឋាភិបាលបានយល់ព្រមចំពោះសំណើរបើកសកម្មភាពទេសចរណ៍ឡើងវិញ ក្នុងគន្លងប្រក្រីភាពថ្មីចាប់ពីថ្ងៃទី ១៥ មិនា ខាងមុខ។ អញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោក Lam Hai Giang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានឲ្យដឹងថា៖ “កិច្ចសន្ទនានេះបានផ្ដោតសំខាន់លើក្រុមបញ្ហាចំនួន ២ គឺបរិបទ កាលានុវត្តភាព និងត្រៀមប្រភពធនធានមនុស្ស។ ក្រៅពីនេះ យើងគប្បីត្រៀមផលិតផលទេសចរណ៍ថែមទៀត ដើម្បីបើកសកម្មភាពទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវរិះរកវិធីទាញយកឱកាសបើកសកម្មភាពទេសចរណ៍ប្រកបដោយជោគជ័យ ឆាប់រហ័ស ប្ដូរផ្ដាច់ ខ្លាំងក្លា ក្នុងការយល់ដឹង និងការធ្វើសកម្មភាព ដើម្បីប្រែក្លាយទៅជាឱកាសមាសសម្រាប់ការអភិវឌ្ឍផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top