
វេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាមជាលើកដំបូង (រូបថត ICT NEWS)
នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយ Vietnet (Vietnet - ICT) បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាមរៀបចំវេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាម (YIGF វៀតណាម) ។
នេះគឺជាលើកដំបូងហើយ ដែល YIGF ត្រូវបានរៀបចំឡើងនៅវៀតណាម ហើយជាព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌនៃវេទិកា អ៊ីនធឺណែតវៀតណាម (VIF) ។
វេទិកានេះមានគោលបំណង លើកកម្ពស់ការយល់ដឹងរបស់យុវវ័យអំពីការ គ្រប់ គ្រងអ៊ិនធឺណិត ព្រមទាំងលើកទឹកចិត្តដល់យុវេវ័យឲ្យចូលរួមយ៉ាងសកម្មថែមទៀតទៅក្នុងដំណើរការពិគ្រោះយោបល់អំពីគោលនយោបាយ។
ក្នុងឱកាសនេះ បានប្រព្រឹត្តិទៅពិធីបង្ហាញក្រុមយុវជនឈានមុខគ្រប់គ្រងអ៊ិនធឺណេតនៅវៀតណាម ដោយមានសមាជិកចំនួន ១៤ នាក់។ ប្អូន Ngo Minh Anh និស្សិតមួយរូបនៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ប្រធានក្រុមយុវជនឈានមុខវៀតណាមបានឲ្យដឹងថា៖
“គោលការណ៍ធ្វើសកម្មភាពរបស់ប្អូនៗគឺ Digital focus។ ហេតុដូច្នេះហើយ ប្អូនៗនឹងខិតខំប្រឹងប្រែងកសាងពិភពឌីជីថលមួយ ដែលជាពិភពមួយនៅលើអ៊ីនធឺណេតប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងល្អប្រសើរ។ ប្អូនៗនឹងកសាងប្រការទាំងនេះតាមរយៈបែបផែនអនឡាញ និង offline។ ចំពោះ offline ប្អូនៗនឹងរៀបចំសិក្ខាសាលា ហើយចំណែកអនឡាញវិញ ប្អូនៗនឹងជំរុញការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមដូចជា facebook និង instagram ជាដើម”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម