• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពទេសចរណ៍ Mau Son ឆ្នាំ ២០១៩


 មហោស្រពទេសចរណ៍ Mau Son ឆ្នាំ ២០១៩
 

 មហោស្រពទេសចរណ៍ Mau Son ឆ្នាំ ២០១៩ មានសកម្មភាពជាច្រើនដូចជា ទស្សនាកេរ្តិ៍ដំណែលរមណីដ្ឋានភ្នំ Phat ​Chi  ប្រណាំងឡើងភ្នំ សម្ដែង សិល្បៈបង្ហោះខ្លែង និងល្បែងប្រជាប្រិយជាដើម។ 

មហោ​​ស្រពទេសចរណ៍ Mau Son ឆ្នាំ ២០១៩ បានប្រព្រឹត្តិទៅជាផ្លូវការនាថ្ងៃទី ១៦ ខែមិថុនា នៅ​មណ្ឌល​ទេសចរណ៍​ Mau Son ស្រុក Loc Binh ខេត្ត Lang Son ភាគខាងជើងវៀតណាម។
 
មហោ​ស្រពទេសចរណ៍​ Mau Son ឆ្នាំ ២០១៩ មានសកម្មភាពជាច្រើនដូចជា​ ទស្សនាកេរ្តិ៍ដំណែលរម​ណីដ្ឋាន​ភ្នំ Phat Chi  ប្រណាំងឡើងភ្នំ សម្ដែង សិល្បៈបង្ហោះខ្លែង និងល្បែងប្រជាប្រិយជាដើម។ សកម្មភាពទាំងនេះសំដៅ បង្កើន​ការផ្សព្វផ្សាយ ជំរុញទេសចរណ៍ Mau Son ជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ​២០១៩ ដោយប្រធានបទ "​ទេសចរណ៍​បៃតង" និងរួមចំណែកទាក់ទាញវិនិយោគិនអនុវត្តន៍ផែនការមេស្ដីពីកាអភិវឌ្ឍន៍ មណ្ឌល​ទេសចរណ៍​ជាតិ Mau Son ខេត្ត Lang Son ដល់ឆ្នាំ ២០៣០។ លោក Pham Van Hoa អនុប្រធានមន្ទីរវប្បធម៌  កីឡា​ និង​ទេសចរណ៍ខេត្ត Lang Son មានប្រសាសន៍ថា:
 
" ក្រោយ​ពីមហោស្រពនេះ យើងខ្ញុំមិនត្រឹមតែ បន្តពង្រីករាល់សកម្មភាពដែលមានស្រាប់ប៉ុណ្ណោះទេ ថែម​ទាំង​បន្ត​ វិនិយោគទុនលើមណ្ឌលទេសចរណ៍ផ្សេងៗទៀតនៅទីក្រុងទៀតផង។ លើសពីនេះទៅទៀត យើងខ្ញុំនឹង​តភ្ជាប់​ជាមួយស្រុកនានា ដើម្បីបង្កើតទួរទេសចរណ៍ថ្មី ក៏ដូចជាអំពាវនា​វឲ្យវិនិយោគទុន​អភិវឌ្ឍន៍​ទេសចរណ៍​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top